ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជួនជនសង្ស័យ៤នាក់ទៅតុលាការករណីលួច និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួននាក់ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បញ្ជួនខ្លួនទៅកាន់តុលាការ ដើម្បីកាត់ទោសក្នុងនោះ មានករណីប្រើប្រាស់គ្រឿងញៀនមាន៣នាក់ ករណីលួចមាន១នាក់ កាលពី ថ្ងៃ អង្គារ ១២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៨នេះក្រោយពីបញ្ចប់ការសាកសួរ ។

នគរបាលប្រាប់ថា ជនសង្ស័យទាំង៤នាក់ ដែលបញ្ជូនទៅតុលាការ ១ ឈ្មោះ រ៉ា ទិត្យសីហា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខករណី(លួចទូរស័ព្ទដៃ),២ ឈ្មោះជិន ស៊ីណា អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកឈ្មោះ ឃុំព្រែករី ស្រុកល្វាឯម ខេត្តកណ្តាល, ៣ឈ្មោះចាវ ពិសី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកឈ្មោះ ឃុំព្រែករី ស្រុកល្វាឯម ខេត្តកណ្តាល និង៤ ឈ្មោះអ៊ំ វីយ៉ា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(៣នាក់ខាងក្រោមនេះជាប់ពីបទប្រើប្រាស់ និងរក្សាទុកគ្រឿងញៀនខុសច្បាប់)។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានដោយឃើញជិះតាមដងផ្លូវសង្ស័យ ក៏ឃាត់ត្រួតពិនិត្យព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាបានមួយកញ្ចប់កញ្ចប់តូចផងដែរ ។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំ៤នាក់នេះ កម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានឃាត់ខ្លួននាពេលកន្លងមក ដោយការឃាត់ខ្លួននេះ បន្ទាប់ពីកម្លាំងបានល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់បទល្មើស ដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះ ក៏ឃាត់ខ្លួនក្នុងនោះមានម្នាក់ជាប់ពាក់ព័ន្ធនឹងបទល្មើសលួចទូរស័ព្ទដៃ ។

អធិការនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការ និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធ និងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗ ជាពិសេសក្រុមក្មេងស្ទាវៗ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕ តុង សីហា


ចែករំលែក៖