ខេត្តបាត់ដំបង ៖ ស្ត្រីវ័យកណ្តាលម្នាក់ទំនងជាមានវិបត្តិក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរដោះស្រាយមិនចេញ បានទៅធ្វើអត្តឃាតលោតពីលើស្ពានបណ្តាលឱ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាល វេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃ អង្គារ ១២ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៨ នៅចំណុចស្ពានថ្មស្ទឹងកំរៀង ក្នុងភូមិ- ឃុំ- ស្រុកកំរៀង ខេត្តបាត់ដំបង ។
ជនរងគ្រោះរូបនេះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា គាត់ពាក់អាវក្រឡាដៃវែងពណ៌ខៀវ ស្លៀកខោជើវែងពណ៌ខ្មៅ ដោយមានស្លៀកសារុងពីលើ និអមានអាយុប្រ មាណ៤០ឆ្នាំ ។ សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានស្រង់ពីក្នុងទឹក មកដាក់លើគោក និងបានយកទៅតម្កល់ទុកបណ្ដោះអាសន្ន នៅក្នុងវត្តមួយកន្លែង ស្ថិតក្នុងស្រុកកំរៀង ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
នគរបាលស្រុកំរៀងបានឲ្យដឹងថា មកដល់ម៉ោងជាង៣រសៀលថ្ងៃដដែលគេមិនទាន់ឃើញមានក្រុមគ្រួសារទៅទំនាក់ទំនងមកសមត្ថកិច្ចមូលដ្ឋាននោះឡើយ ។ សមត្ថកិច្ចបានអំពាវនាវដល់សាច់ញាតិសព បើបានដឹងនិងស្គាល់ដូចភិនភាគខាងលើ សូមទំនាក់ទំនងទៅអធិការដ្ឋាននគរបាលស្រុកកំរៀង កុំបីខាន ៕ សហការី