ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងទន្លេ ទៅកោះប៉ែន ស្ថិតនៅក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ស្ពានកោះប៉ែននេះ សាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក។ ស្ពានកោះប៉ែននេះ បានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ និងកម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស្ពាននេះ ជាចំណងដៃដ៏ពិសិដ្ឋសម្រាប់បងប្អូនប្រជាពលរដ្ឋប្រមាណជា ២ម៉ឺនគ្រួសារនៅលើប្រជុំកោះដូចជាកោះប៉ែន, កោះមិត្ត និង កោះត្រុំជាដើម សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន ដែលពីមុនមកពួកគាត់ត្រូវធ្វើដំណើរដោយឆ្លងទូកដ និងឆ្លងសាឡាង ៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1637413359640488/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1637383792976778/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1637337496314741/” width=”600″ height=”600″ onlyvideo=”1″]