ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកប្រេងក្រុមហ៊ុន LHR ជាប់ម៉ែត្រចង្កូតក្រឡាប់ធ្លាក់ផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកប្រេងមួយគ្រឿងបានក្រឡាប់បង្កការភ្ញាក់ផ្អើល និងបង្កឲ្យមានរងរបួសស្រាលមនុស្សម្នាក់ផងដែរ បន្ទាប់ពីរថយន្តនេះ​ត្រឡប់ពីបូមប្រេងដាក់ស្ថានីយ ហើយត្រឡប់ទៅកាន់គោលដៅរបស់ខ្លួនវិញ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍ក្រឡាប់រថយន្តដឹកប្រេងខាងលើនេះ ត្រូវគេប្រាប់ថា បណ្តាលឲ្យមកពីជាប់ម៉ែត្រចង្កូត ហើយមនុស្សម្នាក់បានរងរបួសស្រាល ៕ ជឹម ភារ៉ាដង្កោ


ចែករំលែក៖