ព័ត៌មានទាន់ហេតុការណ៍៖

អុជធូបសែនរួចទុកចោលក្នុងផ្ទះ ចេញទៅលក់ដូរបាត់ ឆេះពូកហ៊ុយផ្សែងផ្អើលដល់សម្ថតកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ករណីអគ្គិភ័យមួយបានកើតឡើង ដោយសារការធ្វេរប្រហែសរបស់ស្រ្តីម្នាក់ បានអុជធូបសែនកុងម៉ារួចទុកចោល ហើយក៏ចេញបិតទ្វាផ្ទះ ចេញទៅផ្សារលក់ដូរបាត់ បណ្ដាលឲ្យកំទ្ទេចធូបឆេះធ្លាក់មកលើពូកបង្កឲ្យឆេះ ផ្សែងហ៊ុយយ៉ាងខ្លាំងពីក្នុងផ្ទះបង្កការភ្ងាក់ផ្អើលដល់សម្ថតកច្ចិនិងប្រជាពលរដ្ឋនាំគ្នា យកបំពង់ពន្លត់អគ្គិភ័យឡើងទៅជួយបាញ់ពន្លត់ទាន់ពេលវេលាផងដែរ ។

ហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៨ នៅផ្ទះលេខ6E1ផ្លូវលខ188 សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ​រាជធានីភ្នំពេញ ។

យោងតាមប្រភពពត័មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញផ្សេងហ៊ុយចេញពីក្នុងផ្ទះជាន់ទី១ ពេលនោះបងប្អូនដែលជាអាជីវករលក់ដូរគ្រឿងឡាននាំគ្នាយកបំពង់ពន្លត់មកជួយឡើងបាញ់ពន្លត់ទាន់ពេលវេលា ទើបមិនឆេះរៀលដាលខ្លាំងដល់ផ្ទះអ្នកជិតខាង ។

មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ១ ដែលចុះមកជួយអន្តរាគមន៍បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះកើតឡើងនេះ ក៏ព្រោះតែម្ចាស់ផ្ទះគាត់ដុតធូកសែនទុកចោលរួចចេញទៅលក់ដូរបាត់ទៅ ស្រាប់តែកំទ្ទេចធូបឆេះធ្លាក់មកលើពូកបង្កឲ្យឆេះតែម្ដង ៕ ស តារា


ចែករំលែក៖