ព័ត៌មានទាន់ហេតុការណ៍៖

បុរសសន្តិសុខក្រុមហ៊ុន​ឯកជន​ Cambodai Safety Patrolខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ក្រុងព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ដោយគាំងបេះដូង(ខ្យល់គរ) ហើយសាកសពនេះត្រូវបានគេប្រទះឃើញដេកស្លាប់លើកៅអី ក្បែររបងផ្ទះសំណាក់សាន់ដេក្នុងសង្កាត់លេខ៤ កាលពីម៉ោង៦ព្រឹក ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចដែលចុះពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា សាកសព ឈ្មោះ​ ជេង ប្រុស​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ 110460945 មានស្រុកកំណើត​ ភូមិ​លក្ខជា ឃុំព្រែកក្រឺស​ ស្រុកកំពង់ត្រាច​ ខេត្តកំពត​ បច្ចុប្បន្នស្នាក់នៅផ្ទះជួល មុខរោងចក្រញ៉ូវស្តារ ស្ថិតក្នុងក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ​ មានមុខរបរជាសន្តិសុខក្រុមហ៊ុន​ ឯកជន​ Cambodai Safety Patrol ដែលមានគោលដៅ យាម​នៅចំណុចផ្ទះសំណាក់​ សាន់ដេរ​ ស្ថិតក្នុងក្រុម៩ ភូមិ​៤ សង្កាត់​៤​ ក្រុងព្រះសីហនុ​។

ក្រោយសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ ចុះមកត្រួតពិនិត្យ​ ធ្វើកោសល្យវិច័យ បានឲ្យដឹងថា សាកសព ស្លាប់ដោយសារ គាំងបេះដូង (ខ្យល់គរ ) ។

បច្ចុប្បន្នសាកសព បានប្រគល់ឲ្យម្តាយបង្កើតយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖