ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូធ្លាក់ដោយខ្លួនឯងបណ្ដាលឲ្យដួលបាក់.កស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូដោយល្បឿនលឿនមិនប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតធ្លាក់លើគន្លងផ្លូវដួលបាក់.កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល​ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨​ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1C -3291 ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវលំ ដោយល្បឿនលឿន លុះមកដល់កន្លែងកើតហេតុក៏រេចង្កូតធ្លាក់ពីលើផ្លូវ បណ្ដាលឲ្យដួលបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះមកពិនិត្យនិងវាស់វែង កសាងសំណុំរឿងដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពត្រូវសមត្ថកិច្ចយកមករក្សាទុកដើម្បីរងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖