ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងការពារជាតិជួបជាមួយទូតកាណាដា និងអនុព័ន្ធយោធាមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខា ធិការក្រសួងការពារជាតិ លោកស្រីដូនីកា ប៉ូទី ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅព្រះ រាជាណាចក្រកម្ពុជា បានកើតសរសើរ ចំពោះកងទ័ពមួកខៀវកម្ពុជាគោរពវិន័យបានម៉ឺងម៉ាត់ មានសីលធម៌ល្អ ការពារ ចំពោះជនស៊ីវិល ពិសេសពាក់ព័ន្ធជាមួយ ពេស្យាចាររំលោភផ្លូវភេទ និងបំពានលើ​ ស្រ្តីនៅក្នុងប្រទេសដែលខ្លួនបំពេញភារកិច្ច គឺគ្មាន ។

កន្លងមកកម្ពុជាបញ្ជូនកងកម្លាំងខ.ភ.ម ​ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោម​ឆត្រអង្គការ សហប្រជាជាតិនៅបណ្តា ប្រទេសនានាមានជម្លោះទទួលការកោត សរសើរ ផ្តល់កិត្តិយសនិងទំនុកចិត្តពី អគ្គលេខា អ.ស.ប.មកលើ ព្រះរាជាណា ចក្រកម្ពុជាថែមទៀត។ ជំនួបនេះប្រព្រឹត្ត ទៅកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការពារជាតិ ។

លោកនាយឧត្តមសេនីយ៍ នាង ផាត បញ្ជាក់ថាកម្ពុជាធ្លាប់ទទួលកងទ័ពមួកខៀវ របស់អ.ស.ប ពីឆ្នាំ១៩៩១ ដល់ឆ្នាំ ១៩៩៣ ។ ក្រោយមកនៅឆ្នាំ ២០០៦ ជាប្រវត្តិសាស្ត្រ លើកដំបូងដែលកម្ពុជា ទទួលនូវកិត្តិយសយ៉ាងឧត្តុង្គឧត្តម ក្នុង ការបញ្ជូនកងកម្លាំង ខ. ភ.ម. ទៅបំពេញ​បេសកកម្ម រក្សាសន្តិភាពក្រោមឆត្រ អ.ស.ប. មានការគាំទ្រពីបណ្តាប្រទេសជាមិត្ត និង អ. ស.ប. ។

បន្ទាប់មក នាយឧត្តមសេនីយ៍ នាង ផាត ក៏បានជួបអនុព័ន្ធយោធា អមស្ថាន​ទូតសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ជម្រាបលាបញ្ចប់អាណត្តិរបស់ខ្លួនបន្តទៀត ។

លោកវរសេនីយ៍ឯក វីនកូ ថ្លែងថា ការបំពេញបេសកកម្មរបស់លោកនៅកម្ពុជា នាពេលកន្លងមក លោកទទួលការជួយជ្រោម ជ្រែង និងសម្រួលដល់ការងារពីសំណាក់ក្រសួងការពារជាតិក៏ដូចជាបណ្តាកង ឯកភាពនានា ទូទាំងខ.ភ.ម. នឹងជួយបង្ក​លក្ខណៈ ងាយស្រួល ព្រមទាំងសហការល្អ ឲ្យលោកបំពេញភារកិច្ចទទួលបានជោគ ជ័យ។

លោកសង្ឃឹមថា ក្រសួងការពារជាតិ នឹងបន្តជួយលោកអនុព័ន្ធយោធា ដែល​មកទទួលបេសកកម្មបន្ទាប់ពីលោកនិងបាន ការឧបត្ថម្ភគាំទ្រដូចលោកផងដែរ ៕ សុខដុម


ចែករំលែក៖