ប្រទេសអូស្ត្រាលី និងប្រទេសញូហ្សេលែន៖ សម្តេតេជោ ហ៊ុន សែន ៖ ខ្ញុំសោកស្តាយយ៉ាងខ្លាំងដែលក្រុមប្រឆាំងមួយចំនួន ឱ្យតម្លៃបងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី និងញូហ្សេលែន ជាទំនិញសម្រាប់លក់ដូរ។
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមកនេះ គឺដើម្បីដឹងសុខទុក្ខរបស់បងប្អូនរស់នៅទីនេះ(អូស្ត្រាលី-ញូហ្សេលែន) ហើយខ្ញុំក៏គ្មានលុយឱ្យបងប្អូនដែរ គឺមានតែសៀវភៅ២ក្បាលប៉ុណ្ណោះសម្រាប់ផ្តល់ជូនបងប្អូនជាគំនិតត្រិះរិះពិចារណា មានសៀវភៅបណ្តាំក្រមង៉ុយ និងបណ្ឌិតអ៊ូ ចុង។
សម្តេចតេជោ ហ៊ុន សែន៖ មានអាមួយក្រុមនោះស្រែកក្តែងៗថា អូស្ត្រាលី នឹងគៀបសង្កត់ហ៊ុន សែន ។ យល់ខុសហើយអាពៅ អូស្ត្រាលីត្រូវដឹងគុណហ៊ុន សែន ទៅវិញទេ….កម្ពុជាជួយអូស្ត្រាលីច្រើនណាស់ អូស្ត្រាលីថែមទាំងផ្តល់ជំនួយដល់កម្ពុជាជិត១០០លានដុល្លារថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីជាង៦ម៉ឺននាក់ និងត្រៀមបើកជើងហោះហើរកម្ពុជា-អូស្ត្រាលី៕ សុខ ខេមរា