ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបលុយមិនបានសម្រេច ស្រាប់តែដួលម៉ូតូ នាំគ្នារត់ប្រាស់អាយូស

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាត្រូវបានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងមកឆក់កាបូបលុយ តែមិនបានសម្រេចបណ្តាលឲ្យដួលម៉ូតូហើយទុកចោលឡើងម៉ូតូមួយគ្រឿងទៀតគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃសុក្រ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវ និងថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៨ នៅចំណុចខាងលិចស្តុបផ្សារដើមគ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គុត កើន ភេទប្រុស អាយុ២២ ឆ្នាំមុខរបរលក់ដូ ស្នាក់នៅសង្កាត់បឹងទំពុង ខណ្ឌមានជ័យ ទី២ឈ្មោះ អែ សៀងហៃ ភេទប្រុស អាយុ២២ ឆ្នាំ ស្នាក់នៅជាមួយគ្នា។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកtoday ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FN 0400 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ GW 1619 មកពីក្រោយស្រាប់តែធ្វើសកម្មភាពឆក់ការបូបលុយដែលរូបគាត់ទុកក្នុងមួកសុវត្ថិភាពតែមិនបានសម្រេចធ្វើឲ្យជនសង្ស័យជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលនៅខាងមុខបណ្តាលឲ្យដួល ភ្លាមនោះជនសង្ស័យក៏បានរត់ឡើងម៉ូតូបក្សពួកមួយគ្រឿងទៀតគេចខ្លួនបាត់បន្សល់ម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង និងយកម៉ូតូជនសង្ស័យយកប៉ុស្តិ៍នគរបាលរដ្ឋបាលទំបន់ទឹកដើម្បីកំណត់មុខសញ្ញា ៕ សុខាសែនជ័យ


ចែករំលែក៖