ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែនសំអន៖ ទីវត្តអារ៉ាមជាជម្រកស្រែបុណ្យដ៏កក់ក្តៅសម្រាប់ពុទ្ធបរិស័ទ លោកយាយ លោកតា យុវជន សិស្ស និស្សិត នៅក្នុងសង្គមសន្ដិភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖​ លោស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាង ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា៖ ទីវត្ដអារ៉ាម ជាជម្រកស្រែបុណ្យដ៏កកក្ដៅសម្រាប់ពុទ្ធបរិស័ទ លោកយាយ លោកតា សម្រាប់យុវជន សិស្សនិ ស្សិត នៅក្នុងសង្គមសន្ដិភាព។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាកម្លាំងដឹកនាំចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវ ល្អ មិនតែប៉ុណ្ណោះ ព្រះពុទ្ធ សាសនា ក៍ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ ដល់ ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរសប្បាយ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈ លោស្រី ចូលរួមជាអធិបតីភាព ក្នុងពិធី សំណេះ សំណាល បញ្ជុះខណ្ឌសីមាព្រះវិហារ និងសម្ពោធ ដាក់ឲ្យប្រើប្រាស់ ឆ្លងសមិទ្ធិផលនានាក្នុងវត្តធម្មគិរី ស្ថិតនៅភូមិ បេង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរ៏ ១កើត ខែចេត្រ ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ការរីកចម្រើនទាំងនេះ ដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈ ប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ។ ដោយមានការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា ។ សុខសន្តិភាពទាំងនេះជាតម្លៃដែល បានផ្តល់ឲ្យយើងមានឱកាសបញ្ជូនកូនចៅ ទៅ សាលារៀន ដើម្បីសិក្សារៀនសូត្រ ចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធារ ដោយ ស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ក៏មាន ការរីចម្រើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ ខ្វែង តភ្ជាប់ជាមួយផ្លូវ ជាតិគ្រប់តំបន់ស្របតាមយុទ្ធសាស្ត្រ ចតុ កោណដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព ។

លោកស្រី ក៏បានថ្លែងនូវការសរសើរចំពោះពុទ្ធសាសនា ទាំងបុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រណិបត្តិខ្លួនឯងផង ជួយអប់រំពុទ្ធបរិស័ទផង សមស្របតាមលំអានខ្លឹមសារក្នុង ព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ។ ទន្ទឹមនេះជនរួមជាតិខិតខំសំអាតកាយវាចា ជម្រះនូវសេចក្តី សៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ ដែល មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ។

លោក វ៊ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ ក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភា​ព ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវជឿតាមការញុះញង់របស់គណបក្ស ប្រឆាំង ឬពួកអគតិមួយចំនួនដែលចូលចិត្តបំភ្លៃការពិត និងតែងតែរារាំង ដល់ការអភិវឌ្ឍ របស់ប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមថែរក្សាសមិទ្ធផលនៅទីនេះឱ្យបានល្អប្រសើរសម្រា​ប់​ទុកជាទីកន្លែងសិក្សា និងស្រាវជ្រាវដល់អ្នកជំនាន់ក្រោយៗទៀត។ មានថ្នាក់ដឹកនាំល្អ ប្រទេសជាតិមានការីកចម្រើន មិនចេះភូតភរ កុ​ហ​​ក​បោកប្រាស់ និងមា​ន​សម្ថតភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសឆ្ពោះ​ទៅ​​​រកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រ​ទេ​ស​ជាតិ។

សូមបញ្ជាក់ថា៖ សមិទ្ធផលនានា ក្នុងវត្តធម្មគិរី ស្ថិតនៅភូមិបេង ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះ កើត ចេញពីការផ្ដួចផ្ដើមគំនិតកសាងឡើងទុក្ខសម្រាប់បម្រើឲ្យវិស័ព្រះពុទ្ធសាសនា ដែលបានចូលរួមជាថវិកា ពីពុទ្ធបរិស័ទ និងគណៈកម្មាធិការ ព្រះសង្ឃ ដោយចំណាយថវិកាសរុបអស់ប្រមាណជាង៧៥ម៉ឺនដុល្លារអាមេរិក ។ សមិទ្ធផល នោះរួមមាន ព្រះវិហារ ,កុដិ៏១ខ្នង ,សាលាឆ័ន្ឌ១ខ្នង សាលាធម្មស ភា១ខ្នង ,ស្រះទឹក២កន្លែង,បង់អង្គុយលេងចំនួន១២ ផ្លូវចូលវត្ដចាក់បេតុងប្រវែង២០០ម៉ែត្រ ,ប្រាសាទព្រះបារមីមេទ័ពខ្លាំងមឿង ,អាស្រមនាងគង្ហីងព្រះធរណី និងការិយាល័យ សម្រាប់គណៈកម្មាធិការ១ខ្នង ៕ សំរិត


ចែករំលែក៖