ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ បងប្អូនជនរួមជាតិដែលរស់នៅក្នុងប្រទេសអូស្រ្តាលី​ និងញ៉ូវហ្សៀលែន ទាំងអស់លើកមុខមាត់កម្ពុជាអោយអណ្តែតខ្ពស់លើឆាកអន្តរជាតិ

ចែករំលែក៖

អូស្រ្តាលី៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីរសៀល ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨យ៉ាងដូច្នេះថា៖

«ខ្ញុំសូមអរគុណ បងប្អូនជនរួមជាតិដែលរស់នៅក្នុងប្រទេសអូស្រ្តាលី​ និងញ៉ូវហ្សៀលែន ទាំងអស់ដែលបានមកទទួលស្វាគមន៍រូបខ្ញុំ ក្នុងពេលមកចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលីពីថ្ងៃទី ១៦-១៨ មីនា។ បងប្អូនបានលើកមុខមាត់កម្ពុជាអោយអណ្តែតខ្ពស់លើឆាកអន្តរជាតិ ហើយទន្ទឹមនឹងនេះ គឺបានលើកទឹកចិត្តរូបខ្ញុំ ដើម្បីបន្តអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន។

កាលពីម្សិលមិញនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Malcolm Turnbull ក៏បានបញ្ជាក់ច្បាស់អំពីជំហរគាំទ្រពេញទំហឹងរបស់អូស្រ្តាលីក្នុងការបន្តសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិយើង ក្នុងនោះរួមទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ប្រមាណជាង ៨៧ លានដុល្លារមកកម្ពុជាទៀតផង។

កម្ពុជាសូមអរគុណរដ្ឋាភិបាល​ និងប្រជាពលរដ្ឋអូស្រ្តាលី​និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខ និងសំណាងទាំងអស់គ្នា» ៕


ចែករំលែក៖