ខេត្តស្ទឹងត្រែង៖ លោកអេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត បញ្ជាឲ្យកូនចៅចុះទៅចាប់គ្រឿងចក្រពណ៌ខៀវម្តងទៀត ទាំងតក់ក្រហល់ ក្រោយពេលដឹងដល់លោកអភិបាលខេត្ត តែមិនបានបង្ក្រាបគ្រឿងចក្រខាងលើនោះទេ បែរទៅចាប់គ្រឿងចក្រពណ៌លឿងដែលកំពុងគាស់កាយគល់ដីបុស្បទៅវិញ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃសៅ ១កើត ខែចេត្រ ឆ្នាំរកា នព្វសិក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ទើបកម្លាំងបរិស្ថានចុះទៅរុករកម្តងទៀត ទើបឃើញគ្រឿងចក្រពណ៌ខៀវ នៅកំពុងពួនលាក់ខ្លួនយ៉ាងសុខស្រួល នៅចំណុចភូមិទាល់ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ បច្ចុប្បន្នមន្ត្រីបរិស្ថាន កំពុងតែរុករកគ្រឿងចក្រមួយគ្រឿងពណ៌លឿងមួយគ្រឿងទៀត ដែលជាដៃគូរតែមួយជាមួយពណ៌ខៀវ ដែលជារបស់លោកច្រៀង សុផាណិត (ហៅឌី) ជាអ្នកគ្រប់គ្រង ហើយអាងខ្នងម្ចាស់ជាអ្នកធំនៅភ្នំពេញ។
ប្រភពបានផ្តល់ព័ត៌មានមកថាៈ នៅព្រឹកថ្ងៃនេះ លោកអេង ភីរ៉ុង បានបញ្ជាឲ្យកូនចៅរបស់លោក ចុះរុករកគ្រឿងចក្រខាងលើ ជាថ្មីម្តងទៀតដែលបង្ក្រាបដោយមន្ត្រីប៉ុស្តិ៍ ឃុំអន្លុងភេ បញ្ជាដោយលោកអភិបាលស្រុក កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ត្រូវបានប្រគល់ឲ្យទៅខាង មន្ត្រីបរិស្ថាន ជានាក់ទទួលយកមកគ្រប់គ្រងព្រោះជាដែនសមត្ថកិច្ចរបស់គេ ក្រោយពីបង្ក្រាបបានមួយចំអិនកំពិស ក៏ដោះលែងទៅវិញស្ងាត់ៗ មិនឲ្យលោកអភិបាលខេត្តដឹងនោះទេ ថ្នូរនឹងទឹកប្រាក់៣០០ដុល្លារ មានគ្នាប្រាំមួយនាក់ ក្នុងនោះមានលោកខាន់ សីហា ជាប្រធានក្រុមដឹកនាំក្នុងការការពារ ទប់ស្គាត់នឹងបង្ក្រាបនៅតំបន់ព្រៃឡង់ ដែលជាដែនសមត្ថកិច្ចរបស់បរិស្ថាន។
នៅល្ងាចថ្ងៃទី១៥ ខែមីនា ក្រុមថ្មីរបស់មន្ទីរបរិស្ថានបានចុះទៅរុករកក៏ប្រទះឃើញគ្រឿងចក្រផ្សេង ម៉ាកCAT ពណ៌លឿងទៅវិញ ដែលជាមិនមែនគោលដៅដែលរកនោះទេ ដែលកំពុងជីកកកាយគល់ ដីបុស្សរបស់អ្នកស្រុក នៅក្នុងភូមិសាស្ត្រឃុំអន្លុងភេ យកមករក្សាទុកក្នុងមន្ទីរបរិស្ថានខេត្ត។
ជុំវិញរឿងនេះ លោកអេង ភីរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត មិនអាចសុំការបំភ្លឺបានទេក្នុងការបង្ក្រាបនេះ ។
គួររំលឹកថា តាមការបញ្ជាក់ពីលោកសៀន ជាម្ចាស់គ្រឿងចក្រម៉ាកCAT ដែលខាងបរិស្ថានចាប់មក់មន្ទីរនោះ បាននិយាយថាគ្រឿងចក្រពីខៀវមួយ នឹងអាពណ៌លឿងមួយទៀតនោះ ជារបស់មេការគ្រប់គ្រងតែមួយនោះ ឈ្មោះច្រៀង សុផានិត (ហៅឌី ) មិនបង្ក្រាបបែរជាមកចាប់តែ គ្រឿងចក្ររបស់គាត់ទៅវិញ ដែលគាត់ចូលមកធ្វើលើទឹកដីឃុំអន្លុងភេនេះ តាមការស្នើសុំពីលោកមេឃុំ នឹងលោកអ៊ុក ចាន់ថន អភិបាលរងស្រុក ចូលមកធ្វើផ្លូវចូលទៅឃុំអន្លុងភេ ដោយធ្វើទៅវាខាតជំពាក់ប្រេង គេច្រើនក៏សុំឃុំនឹងស្រុក ស៉ីឈ្នួលវៃដីកាយគុលដែលជាដីបុស្បរបស់នាក់ភូមិ ដើម្បីដោះសងគេ តែខាងក្រុមការងារបរិស្ថាន ចុះទៅរកគ្រឿងចក្រពណ៌ខៀវ ដែលបង្ក្រាបបាន កាលពីថ្ងៃមុនមិនឃើញ ឃើញគ្រឿងចក្ររបស់គាត់ ក៏ចាប់ដឹកយកទៅរក្សាទុក នៅមន្ទីរបរិស្ថានតែម្តងទៅ មិនខុសពីខឹងគោវៃរទេះនោះទេ ៕ មាស សុផាត