តំណាងកូរ៉េខាងជើង កូរ៉េខាងត្បូង និង អាមេរិក នឹងជួបពិភាក្សា គ្នានៅ ប្រទេស ហ្វាំងឡង់ ផ្តោតសំខាន់ទៅលើ កម្មវិធី បរមាណូ និងកាំជ្រួចមីស៊ីល របស់កូរ៉េខាង ជើង។
លោក Kimmo Lahdevirta មន្ត្រីក្រសួងការបរទេសប្រទេសហ្វាំងឡង់ បានបញ្ជាក់ ថា កិច្ចប្រជុំខាងលើ មានការចូលរួមពីអតីតមន្ត្រីការបរទេសអាមេរិកផងដែរ និងអតីត អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកូរេ៉ខាងត្បូង លោក Kathleen Stepphens ព្រមទាំង អ្នកឯកទេសវិភាគសន្តិសុខ របស់កូរ៉េខាង ត្បូង ។ ចំណែកភាគីកូរ៉េខាងជើងវិញ មាន លោក Choe Kang Il ឧបការី ក្រសួងការ បរទេស កូរ៉េខាងជើងទទួលបន្ទុក អាមេ រិកខាងជើង ជាតំណាង ។ នៅពេលនេះ មានមនុស្សជាច្រើន បានឃើញលោក Choe Kang Il នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ ទីក្រុងប៉េកាំង ត្រៀមលក្ខណៈ ទៅកាន់ហ្វាំងឡង់។
តាមការវាយតម្លៃរបស់ក្រុមអ្នកអង្កេតការណ៍ ជំនួបពិភាក្សាត្រីភាគី ក្រៅផ្លូវការ គឺជាការត្រៀមលក្ខណៈសម្រាប់ កិច្ច ពិភាក្សា កំពូល រវាង ប្រធានាធិបតីកូរ៉េ ខាងត្បូង មូន ជេអីុន និងលោកគីម ជុងអ៊ុន នៅចុងខែមេសា ក៏ដូចជា ជំនួបពិភាក្សាជា ប្រវត្តិសាស្ត្រ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនិងលោកគីម ជុងអ៊ុន នៅ ក្នុងខែឧសភាខាងមុខ។
មកទល់ពេលនេះ ក្រសួងការបរទេស ហ្វាំងឡង់ មិនមានការវិភាគអ្វីជុំវិញ គម្រោងជំនួបពិភាក្សាត្រីភាគីខាងលើនោះឡើយ។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ បានវាយ តម្លៃថា កិច្ចប្រជុំនោះដើម្បីឈ្វេងយល់ ពីទស្សនៈនយោបាយរបស់ភាគីពាក់ព័ន្ធ ស្តីពីកម្មវិធីបរមាណូ មុនពេលជំនួប កំពូលកើតឡើង ហើយទទួលបាន ជោគជ័យ ៕ ម៉ែវ សាធី