ព័ត៌មានទាន់ហេតុការណ៍៖

ទៅឃ្វាលក្របីរួចឆៀងចុះមុជទឹកស្រះលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ ខណៈទៅឃ្វាលក្របីជាមួយបងប្អូន នៅឯវាលស្រែហើយត្រឡប់មកវិញ ក៏ឆៀងទៅលេងទឹកស្រះមិនប្រយត្ន័ក៏ ឈ្លក់ទឹកលង់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្មេងៗនាំគ្នាជួយសង្គ្រោះធ្ចើចលនាដង្ហើមដៃជើង ប៉ុន្តែអកុសលយឺតពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង២៥នាទីរសៀល នៅចំណុចភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា ក្មេងប្រុសម្នាក់ដែលលង់ទឹកស្លាប់មានឈ្មោះ ឆង វ៉ាន់នុត ភេទប្រុស អាយុ០៦ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានក្មេងៗជាច្រើននាក់ បានឃ្វាលក្របីទៅឯវាលស្រែដូចសព្វរាល់ដង ក្រោយមក ក្រុមក្មេងទាំងនោះប្រឡែងគ្នាលេង និងចុះមុជទឹកស្រះយ៉ាងសប្បាយរីករាយ ប្រមាណជាកន្លះម៉ោង ស្រាប់តែមានការស្រែកឆោឡោថា មានមនុស្សលង់ទឹកទើបម្នាក់ៗនាំគ្នាស្រែកហៅអ្នកភូមិជួយសង្គ្រោះ ប៉ុន្តែអកុសលយឹតពេលទៅហើយបានត្រឹមតែលើកសពមកផ្ទះឲ្យក្រុមគ្រួសារតែប៉ុណ្ណោះ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់ផ្ទះកើតហេតុខាង ដើម្បីពិនិត្យសាកសព ប៉ុន្តែដោយពិនិត្យពុំឃើញមានស្លាកស្នាមអ្វី ទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖