ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តចល័តមន្ទីរពិសោធន៍ប្រេងឥន្ធនៈអគ្គនាយកដ្ឋានកាំកុងត្រូលចុះត្រួតពិនិត្យទីតាំងស្ថានីយប្រេងក្នុងក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈអគ្គនាយក ដ្ឋាន និងអាជ្ញាធរក្រុងបាត់ដំបង បានចុះ យុទ្ធនាការត្រួតពិនិត្យទៅលើស្ថានីយប្រេង ឥន្ធនៈជាច្រើននៅក្រុងបាត់ដំបង នាព្រឹក​ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នេះ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានឲ្យដឹងថា ក្នុង កិច្ចប្រតិបត្តិការត្រួតពិនិត្យទៅលើទីតាំងស្ថានីយប្រេងឥន្ធនៈជាទ្រង់ទ្រាយធំនេះ គឺ ក្នុងគោលបំណងដើម្បីពិនិត្យមើលបរិមាណ ផង និងគុណភាពផង ។

លោកប្រធានសាខាកាំកុងត្រូលបន្តថា ក្នុងការចុះត្រួតពិនិត្យនេះដែរ មន្ត្រីជំនាញ របស់លោកអនុវត្តទៅលើបីដំណាក់ កាល​ដោយដំណាក់កាលទី១-បើពិនិត្យឃើញ​ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈមួយណា មិន​មាន​បរិមាណនិងគុណភាព ទៅតាមស្តង់​ដារត្រឹមត្រូវទេជំហានដំបូងគឺធ្វើការណែនាំ និងធ្វើកិច្ចសន្យា, ជំហានទី២-បើពិនិត្យឃើញមិនមានការកែតម្រូវឡើងវិញទេ នឹងធ្វើការផាកពិន័យហើយប្រកាសឈ្មោះ ស្ថានីយប្រេងតែម្តង, ទី៣-បើទីតាំង ស្ថានីយ​ប្រេងឥន្ធនៈទាំងនោះ នៅតែមិន កែតម្រូវទៀត មន្ត្រីជំនាញនឹងចុះបិទអាជ្ញា ប័ណ្ណបញ្ឈប់អាជីវកម្មតែម្តង។

ក្នុងការចុះនិតិត្យដោយរថយន្តមន្ទីរ ពិសោធន៍ចល័តប្រេងឥន្ធនៈរបស់អគ្គ នាយកដ្ឋានកាំកុងត្រូលនេះដែរជាលទ្ធផលមន្ត្រីជំនាញបានពិនិត្យឃើញតាមស្ថានីយប្រេងឥន្ធនៈមួយចំនួនលក់មិនគ្រប់លីត្រដោយក្នុង១០០លីត្រ ខ្វះពី៣លីត្រទៅ៧​លីត្រ និងមួយចំនួនក្លែងបន្លំពីប្រេងធម្មតាទៅជាប្រេងស៊ុបពែរ ៕ ហេង សូរិយា


ចែករំលែក៖