ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើង បង្កឆេះចេញជាអណ្ដាតភ្លើង ភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចស្ទើរតែមួយខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ទុស្សេខ្សែភ្លើងមួយកន្លែង បង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុអគ្គិភ័យឆាបឆេះនេះ គឺពួកគាត់បានឮផ្ទុះ រួចក៏មានអណ្ដាតភ្លើងឆេះ ពេលនោះពួកគាត់បានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់តែមិនរលត់ រួចក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ពេលដែលសមត្ថកិច្ចចុះទៅកន្លែងកើតហេតុក៏បានហៅរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដង្កោ បានបាញ់អស់ទឹកចំនួនមួយឡានទើបរលត់ទាំងស្រុង។

គួរបញ្ជាក់ថានៅក្នុងអគ្គិភ័យនេះគ្មានការខាតបង់សម្រាប់ ឬ របស់របរមានតម្លៃទេ គឺតែខ្សែរភ្លើងតែប៉ុណ្ណោះ៕ ភារ៉ា ដង្កោ


ចែករំលែក៖