ប៉ោយប៉ែត៖ មនុស្សប្រុសស្រី២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់ ស្រាល ដោយសារថយន្តបែកកង់កើតឡើងកាលពីថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ឋិតនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ បូរិន អាយុ៣១ឆ្នាំ ត្រូវជាប្ដីរងរបួសធ្ងន់, ឈ្មោះ ស្រី រ័ត្ន អាយុ២៦ឆ្នាំ រងរបួស ត្រូវជាប្រពន្ធ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងក្មេងប្រុសម្នាក់ទៀតផងដែរ ។
សមត្ថកិច្ចប្រាប់ថា មុនពេលកើតហេតុ រថយន្តលុចស៊ីស RX.៣៣០ ពាក់ស្លាកលេខ ភ្នំពេញ2AI- 3180 ពណ៌ស បើកបរពីកើតទៅលិច ទិសដៅចូលមកក្រុងប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់មុខរេចង្កូតធ្លាក់ចូលសប្រឡាយបណ្តាល ឲ្យប្តី និងប្រពន្ធរងរបួសធ្ងន់ តែក្មួយប្រុសម្នាក់ទៀតមិនមានរងរបួសអ្វីឡើយ ។ ចំណែករថយន្តខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចអន្តរាគមន៍ហៅរថយន្តដឹកអ្នករងគ្រោះទៅសង្គ្រោះនៅប្រទេសថៃ។
សមត្ថកិច្ចជំនាញប្រាប់ថា ដោយរថយន្តរងគ្រោះខាងលើមិនបានបង្កឲ្យមានការខូចខាត ប៉ះពាល់ទៅលើទ្រព្យសម្បត្តិអ្នកដទៃ និងទ្រព្យសម្បត្តិសាធារណៈ សាច់ញាតិជនរងគ្រោះមកធានាសមត្ថកិច្ច ក៏ប្រគល់រថយន្តខាងលើ ជូនសាច់ញាតិយកទៅជួសជុលដោយខ្លួនឯង ៕ វណ្ណា