ព័ត៌មានទាន់ហេតុការណ៍៖

ចោរមួយក្រុមលួចរថយន្តចំផ្ទះលោកអធិការរងស្រុកបាទី ផ្ទុះអាវុធស្លាប់ចោរម្នាក់ របួសម្នាក់

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមចោរលួចរថយន្តមួយក្រុមបានធ្វើសកម្មភាពចូលប្លន់ រថយន្តក្នុងផ្ទះលោកអធិការរងស្រុកបាទី តែចៃដន្យម្ចាស់ដឹងទាន់ ស្រែកឆោឡោ និងរាយការណ៍តាមវិទ្យុទាក់ទងទើបឃាត់ខ្លួន រហូតឈានដល់ផ្ទុះអាវុធ បណ្តាលឲ្យស្លាប់ចោរម្នាក់ និងរបួសម្នាក់។

ហេតុការណ៍បង្ក្រាបនេះបានកើតឡើងនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

នគរបាលស្រុកបាទីបានឲ្យដឹងថា ជនសង្សយ័មានឈ្មោះ ឈ្មោះសែម ចាវ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ស្លាប់) និងទី២ឈ្មោះសឿន ពៅ ហៅអ៊ឹប ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី អ្នកបើកម៉ូតូរងរបួសធ្ងន់ ។

ចំណែកជនរងគ្រោះមានឈ្មោះ ណាំ សោភ័ណ្ឌ អធិការរងនគរបាលស្រុកបាទី នៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា នោវេលាកើតហេតុខាងលើ មានករណីក្រ្មចោរចូលលួចរថយន្ត ផ្ទះរបស់លោកអធិការរងស្រុកបាទី ភ្លាមៗលោកបានស្រែកតាមវិទ្យុទាក់ទងឲ្យកម្លាំងពួនស្ទាក់ ដោយឲ្យព័ត៌មានម៉ូតូ ពីរគ្រឿង មានគ្នាបីនាក់ ជិះទៅទិសខាងលិច ពេលនោះ កម្លាំងប៉ុស្តិ៍ត្រពាំងសាប និងកម្លាំងប្រជាការពារ បានសហការស្ទាក់គ្រប់ច្រក និងបានឃាត់ម៉ូតូ១គ្រឿងជិះគ្នា០២នាក់។ ប៉ុន្តែមិនព្រមឈប់ លោកនាយប៉ុស្តិ៍ត្រពាំងសាបបានដេញប្រកិតតាមក្រោយ តាមផ្លូវលំ និងបានឲ្យលោកចាប សុខុម នាម អាយកូម២៦ នាយផ្នែកចរាចរណ៍ បានឃាត់តែពុំឈប់ ក៏បានបាញ់គំរាមភ្ជុចដីចំនួន២គ្រាប់បណ្តាលឲ្យត្រូវអ្នកដែលជិះខាងក្រោយ ស្លាប់នៅនឹងកន្លែង ក្នុងភូមិស្តុកប្រីយ័ ឃុំត្រពាំងសាប ចម្ងាយពីផ្ទះធ្វើសកម្មភាពប្រមាណ៣គីឡូម៉ែត្រ ។

បច្ចុប្បន្ន ជនសង្សយ័កំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី ៕


ចែករំលែក៖