ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខ និងសង្កាត់គោកឃ្លាងចុះពិនិត្យ និងកាយដាក់លូរំដោះទឹកជួនពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ចៅសង្កាត់គោកឃ្លាងលោក ញ៉ាត សាម៉េត បានដឹកនាំមន្ត្រីសាលាសង្កាត់ចុះពិនិត្យ និងកាយគំរបលូដែលស្ទះ និងដាក់លូបន្ថែមដើម្បីរំដោះទឹកស្អុយតាមសំណូមពរប្រជាពលរដ្ឋ និងជាការឆ្លើយតបភ្លាមៗនៅការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែរស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខកាលពីថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានអោយដឹងថា ដោយសារមើលឃើញនៅការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងមានការសំណូមពរក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែរស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ លោក ចៅសង្កាត់គោកឃ្លាង បានសុំការអនុញ្ញាតិពីលោកម៉ូវ ម៉ានិត អភិបាល នៃគណ:អភិបាលខណ្ឌសែនសុខ ដើម្បីដាក់លូរំដោះទឹកស្អុយជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូន។

លោកម៉ូវ ម៉ានិត អភិបាល នៃគណ:អភិបាលខណ្ឌសែនសុខ បានមានប្រសាសន៍ឲ្យដឹងថា ដោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅចំណុចខាងលើមានការលំបាកនៅបញ្ហាស្ទះលូបង្ហូទឹកធ្វើឲ្យហូរចេញតាមផ្លូវពិបាកក្នុងការធ្វើដំណើរ និងមានក្លិនមិនល្អទើបនៅព្រឹកថ្ងៃពុធទី២១ខែមីនាឆ្នាំ២០១៨នេះលោកបានចាត់ឲ្យចៅសង្កាត់គោកឃ្លាងដឹកនាំមន្ត្រីសាលាសង្កាត់ចុះទៅពិនិត្យ និងកាយដាក់លូបន្ថែមទៀតដើម្បីរំដោះទឹកជួនពួកគាត់។ហើយលោកអភិបាលខណ្ឌ ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនទាំងសូមមេត្តាជួយរាយការណ៍អំពីបញ្ហាផ្សេងដូចជា បញ្ហាសំរាម លូស្ទះ បញ្ហាសណ្តាប់ធ្នាប់ និងបញ្ហាផ្សេងៗទៀតមកអាជ្ញាភូមិ សង្កត់ ខណ្ឌ ផងដើម្បីងាយស្រួលដល់អាជ្ញាធរចុះទៅដោះស្រាយអោយទាន់ពេលវេលាជួនបងប្អូន៕ តុង សីហា


ចែករំលែក៖