ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់ក្តីស្រលាញ់ដល់កូនក្មួយ កម្មការនីមានផ្ទៃពោះគ្រប់ទីកន្លែង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកនេះ បន្ទាប់ពីបានសំណេះសំណាល ជាមួយក្មួយៗកម្មករ កម្មការនី ចំនួន១៥,៧៦៣ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៃតំន់រោងចក្រជ្រៃកោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ ដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន៥០៦នាក់។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។

សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូននាពេលខាងមុខនេះផងដែរ៕


ចែករំលែក៖