ខេត្តកំពង់ធំ៖ កាលពីយប់ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានភ្លៀងមួយមេលាយនឹងខ្យល់កន្ត្រាក់ធ្វើឲ្យរលំផ្ទះប្រជាពលរដ្ឋអស់២ខ្នង និងរបើកការ៉ាសប្រេងមួយកន្លែងនៅក្នុងឃុំឈើទាលស្រុកសណ្តាន់ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ ផ្ទះទី១ ប្តីឈ្មោះធិន សាក់ ប្រពន្ធឈ្មោះសាយ វុន ផ្ទះ ទំហំ ៧ គុណ១១ម៉ែត្រ ធ្លាក់ពីលើជើងសសរ។ ទី២ ប្តី ឈ្មោះ ប៊ូ រិន និងប្រពន្ធឈ្មោះអ៊ីវ វុន ផ្ទះទំហំ៦គុណ១០ម៉ែត្រ បាក់ទាំងស្រុង។ ទី៣ម្ចាស់ការ៉ាសប្រេង ប្តីឈ្មោះសៀវ សុវ៉ាត ប្រពន្ធឈ្មោះ ហ៊ឹម វន របើកដំបូលការ៉ាសទាំងស្រុង។
លោក អួង ម៉ាលី បានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទថា កាលពីយប់ថ្ងៃទី២០ ខែមីនា មានភ្លៀង ខ្យល់ព្យុះពិតមែន តែកម្លាំងសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យ និងស្រង់ស្ថិតិពុំទាន់ទទួលបានរបាយណ៍ណាជាក់លាក់នោះទេ តែពុំមានប៉ះពាល់ដល់ជីវិតមនុស្ស ឬសត្វ ក្នុងហេតុការណ៍នៃគ្រោះធម្មជាតិនេះទេ ៕ ប៊ុន រិទ្ធី