ខេត្តរតនគិរី៖ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តរតនគិរីដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីថាវយេនមេបញ្ជាការងកងរាជអាវុធហត្ថនិងជានាយសេនាធិការតំណាងលោកឧត្តមសេនីយ៍ត្រីគឹមរស្មីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគរីនាវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ២១ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជួយឧបត្ថមដល់លោកនាយសំណង់ ឈិន សុវណ្ណ ដែលលោកជួបនៅគ្រោះថ្នាក់ចរាចរណ៍នៅពេលបំពេញភារកិច្ចកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បច្ចុប្បន្នលោក ឈិន សុវណ្ណ ត្រូវបញ្ជូនទៅមន្ទីពេទ្យខេត្តយ៉ាឡាយប្រទេសវៀតណាម ។
ចំពោះថវិការដែលមហាគ្រួសារកងរាជអាវុធហត្ថជួយឧបត្ថមានចំនួន ៣លានរៀលគត់ នេះដោយសារទឹកចិត្តចូលរួមសាមគ្គីគ្នាពីបងប្អូនកងរាជអាវុធហត្ថខេត្តទាំងអស់។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី ថាវយេនមេបញ្ជាការងនិងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តរតនគិរី បានពាំនាំនូវការចូលរួមសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការងកងយោធពលខេមរភូមិមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់ក្រុមគ្រួសារថា ដោយមើលឃើញពីគុណសម្បត្តិ របស់លោកនាយសំណង់ឈិនសុវណ្ណដែលបានខិតខំបំពេញកិច្ចការងារជូនប្រទេសជាតិ ក៏ដូចជាអង្គភាពកន្លងមក ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែយកចិត្តទុក្ខដាក់ដល់់កងរាជអាវុធហត្ថ
ទូរទាំងប្រទេសជានិច្ច។
ដោយមើលឃើញពីស្ថានភាពគ្រួសារមានការខ្វះខាតទើបថ្នាក់ដឹកនាំរបស់កងរាជអាវុធហត្ថដែលមាន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯកវង្សពិសេនមេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានផ្តួចផ្តើមបង្កើតមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថនេះឡើងដើម្បីជួយដោះស្រាយទុក្ខលំបាកដល់ក្រុមគ្រួសារ បងប្អូនកងរាជអាវុធហត្ថ នូវពេលដែលជួបទុក្ខលំបាកនៅពេលមានការចាំបាច់ ៕ជីវន្ត