ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាបណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងរថយន្ត បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5805 បានបើកក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Y-8285 ពីក្រោយចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ក្រោយកើតហេតុ ភាគីខាងរថយន្តបង្កម៉ាកហាយឡែនឌ័រ បានសម្របសម្រួលគ្នា ដោយព្រមសងសំណងទៅឲ្យខាងរថយន្តកាមរីបាឡែន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕ស តារា


ចែករំលែក៖