ខេត្តព្រៃវែង៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា៖
«កាលពីល្ងាចថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ នៅម៉ោងប្រមាណ១:៥៥ នាទីល្ងាច (ម៉ោងនៅកម្ពុជា) មានអំពើវាយប្រហារដ៏ឃោរឃៅមួយមកលើបន្ទាយកងទ័ពកម្ពុជាយើងដែលកំពុងឈរជើងរក្សាសន្តិភាពនៅប្រទេសម៉ាលី ។ ប៉ុន្តែគ្មានអ្នកស្លាប់ និងអ្នករបួសទេ នៅក្នុងពេលក្រុមឧទ្ទាមវាយប្រហារ។
ខ្ញុំសូមអំពាវានាវដល់នាយទាហាន និងពលទាហានទាំងអស់ត្រូវពង្រឹងស្មារតីអោយបានរឹងមាំក្នុងឋានៈជាពលរដ្ឋកម្ពុជា។
កម្ពុជាសូមថ្កោលទោសដាច់ខាតចំពោះក្រុមឧទ្ទាមនៅប្រទេសម៉ាលីដែលបានបង្កការវាយប្រហារមកលើកងទ័ពកម្ពុជាយើង។
ខ្ញុំក៏សូមអរគុណរដ្ឋាភិបាលបារាំងដែលបានសហការជាមួយកម្ពុជាក្នុងបេសកកម្មអង្គការសហប្រជាជាតិ។ កម្ពុជានឹងបង្កើនកម្លាំងបន្ថែមទៀត ដើម្បីចូលរួមចំណែកថែរក្សាការពាសិន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)» ៕