ព័ត៌មានទាន់ហេតុការណ៍៖

នៅសល់៣០ភាគរយទៀតនឹងបញ្ចប់ការប្រមូលកម្ទេចកម្ទីចេញពីគំនរបាក់បែកនៅផ្សារច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់កម្លាំងចម្រុះចុះកើបប្រមូលកម្ទេចកម្ទីគ្រប់ប្រភេទ ចេញពីទីតាំងផ្សារច្បារអំពៅ ដែលរងគ្រោះដោយអគ្គីភ័យឆេះកណ្តាលរាត្រីកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនៅចំងាយជាង២០ម៉ែត្រពីគល់ស្ពានព្រះមុនីវង្សចាស់នោះ មកដល់ថ្ងៃនេះក្រុមការងារសាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅបានជម្រុញអោយអ្នកទទួលកិច្ចការប្រមូលកំទេចកម្ទីចេញពីទីតាំងដែលត្រូវភ្លើងឆេះបាន៧០ភាគរយហើយ នៅសល់តែ៣០ភាគរយទៀតនិងបញ្ចប់ការងារនេះ ។

លោកថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ ដែលចុះជាប់ជាមួយក្រុមការងារ បានប្រាប់ថា មកដល់ពេលនេះក្រុមការងារបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសម្អាតនិងដឹកជញ្ជូនកម្ទេចកម្ទីបាក់បែកចេញពីទីតាំងផ្សារច្បារអំពៅដែលត្រូវភ្លើងឆេះបានប្រហែល៧០ភាគរយហើយ នៅសល់៣០ភាគរយទៀតនិងបញ្ចប់ប្រតិបត្តិការនេះយ៉ាងយូ២_៣ថ្ងៃទៀត..,! ក្រោយពីបញ្ចប់ការងារប្រមូលកម្ទេចកម្ទី លោកអភិបាលខណ្ឌនិងធ្វើរបាយការណ័លម្អិតបញ្ជូនទៅកាន់ឯកឧត្តមអភិបាលរាជធានីភ្នំពេញដើម្បីសុំគោល ការណ័ជាថ្មីម្តងទៀតក្នុងការសាងសង់ដំបូលផ្សាររួម…។ ពេលនេះក្រុមការងារកំពុងតែពន្លឿនការប្រមូលសំណល់ចេញពីទីតាំងរងគ្រោះដោយអគ្គីភ៏យអោយបានលឿនបំផុត ធ្វើយ៉ាងណាដើម្បីអោយក្រុមការងារផ្នែកសាងសង់ ដំបូលផ្សាររួម..ចូលមកធ្វើការអោយបានឆាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនអាជីវករឆាប់បានចូលមកលក់ដរឡើងវិញ ។

សូមបញ្ជាក់ថា បន្ទាប់ពីផ្សារច្បារអំពៅជួបគ្រោះមហន្តរាយដោយអគ្គិភ័យឆាបឆេះតូបលក់ដូរអស់៦៤៦តូបរួចមក បានធ្វើអោយសមត្ថកិច្ចពាក់ព័ន្ធចុះមកកាន់កន្លែងកើតហេតុទាំងយប់ទាំងថ្ងៃ ។ មកដល់ថ្ងៃនេះមានរយៈ១សប្តាហ៍ហើយដែលក្រុមការងារបានចុះជាប់ជាប្រចាំដើម្បីពន្លឿនការសម្អាតនិងដឹកជញ្ជូនកម្ទេចកម្ទីចេញពីកន្លែងគ្រោះអគ្គីភ័យអោយបានឆាប់ដោយប្រើប្រាស់គ្រឿងចក្រចំនួន៣គ្រឿងរួមជាមួយរថយន្តដឹកដី ដឹកថ្ម ជាច្រើនគ្រឿងទៀត ។ ធ្វើយ៉ាងណា ដើម្បីអោយក្រុមជាងជំនាញខាងសាងសង់ដំបូលផ្សារឆាបបានចូលមកសាងសង់ ។ដោយឡែកតូបលក់ដូរទាំងអស់ដែលត្រូវភ្លើងឆេះ បើគិតជាទឹកប្រាក់ប្រហែលជាជិត៥លានដុល្លារ ចំណែកការសាងសង់តូបសម្រាប់លក់ដូរត្រូវបានអាជីវករដែលជាម្ចាស់តូបយល់ ព្រម ក្នុងការចេញចំណាយធ្វើដោយខ្លួនឯង ៕ សណ្តោស


ចែករំលែក៖