ខេត្តព្រះសីហនុ៖ ជនបរទេសម្នាក់បានលង់ទឹកស្លាប់កាលពីម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅកោះរុងសន្លឹម ចំណុចក្បែរឆ្នេរEco sea ។
របាយការណ៍ពីនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រឲ្យដឹងថា ជនរងគ្រោះឈ្មោះ Jose Manuel Rodriguos Noguera ភេទប្រុស ជនជាតិ Espana អាយុ៥៤ឆ្នាំ ។
សមត្ថកិច្ចមូលដ្ឋានកោះរ៉ុងសន្លឹមបញ្ជាក់ឲ្យដឹងដែរថា ក្រោយការធ្វើកោសល្យវិច្ច័យរួច សាកសពត្រូវបានដឹកយករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីបន្តនីតិវិធី៕ ឆ្លាមសមុទ្រ