ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៦នាក់ ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការ កម្លាំងប៉ុស្តិ៍អូឡាំពិក ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីឆក់កាបូបពីស្រ្តីម្នាក់ បានសម្រេចតែរត់មិនរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ ធូគីម និច ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កម្មករសំណាង។
ចំណែកជនរងគ្រោះឈ្មោះ នៅ រតនា ភេទស្រី អាយុ៤៨ ស្នាក់នៅផ្ទះលេខ ៥៧ ផ្លូវលេខ១៦៣ក្នុង សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់ទើបតែចេញមកពីសុីការ ហើយបានហៅកង់បីជិះ ខណៈមកដល់ស្រាប់តែមានជនសង្ស័យមួយក្រុម ជិះម៉ូតូ៣គ្រឿង បានជិះម៉ូតូចូលមកក្បែររូបគាត់ ហើយជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបរបស់គាត់ បានសម្រេច ហើយភ្លាមនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការកម្លាំងប៉ុស្តិ៍អូឡាំពិក ឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗតែម្តង ចំណែកបក្សពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនបាត់សម្រោល។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីចាក់ការតាមនីតិវិធីច្បាប់៕ ស រស្មី