ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែប្រចណ្ឌទាញពូថៅកាប់គូសត្រូវប៊ិះស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តក្រចេះ ៖ បុរសម្នាក់ផឹកស្រាស ស្រវឹងកើតហិង្សាដោយសារភ្លើងប្រចណ្ឌ បានយកពូថៅទៅកាប់ជនរងគ្រោះវ័យ ចំណាស់ម្នាក់ជាច្រើនពូថៅស្ទើរបាត់បង់ ជីវិតកាលពីវេលាម៉ោង៤រសៀលថ្ងៃ ព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៨ នៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

មន្រ្តីនគរបាលស្រុកស្នួលបានឲ្យដឹង ថា ករណីហិង្សានេះបង្កដោយជនដៃដល់ ឈ្មោះ ធី សុផល អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួលបានធ្វើ សកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ សាន់ សារឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិជាមួយគ្នាពេល ដែលជនរងគ្រោះកំពុងអង្គុយលេងក្នុងផ្ទះត្រូវបានជនដៃដល់កាប់ចំនួន២ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបាន ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពឃ្សឹម ស្រុកស្នួល ។

ក្រោយពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួលបានឃាត់ខ្លួនជនដៃដល់មកសួរនាំនៅអធិការដ្ឋានស្រុក។ នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បាន សារភាពថា មូលហេតុដែលនាំឲ្យខ្លួនកាប់ ជនរងគ្រោះដោយសារតែប្រចណ្ឌប្រពន្ធ របស់ខ្លួនជាមួយនឹងជនរងគ្រោះ ហើយខ្លួនបានផឹកស្រាសស្រវឹងមានចិត្តខឹងជាមួយជនរងគ្រោះក៏កាប់បណ្ដាលឲ្យដួលទៅនឹងដីស្ទើរបាត់បង់ជីវិត។ បន្ទាប់មកខ្លួនបាន រត់ចេញពីកន្លែងកើតហេតុតែត្រូវសមត្ថ កិច្ចចាប់ខ្លួនបាន ។

ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួលដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះចាត់ការតាម ច្បាប់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖