ខេត្តស្ទឹងត្រែងៈ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ បើកយុទ្ធនាការ ចុះបង្ក្រាប ព្រមទាំងស្ទាក់ចាប់បានរថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះ ដែលគ្មានលិខិតអនុញ្ញាត ចំនួន៦គ្រឿង ខណៈរថយន្តខាងលើ កំពុងចររាចរណ៍ដឹឈើលើដងផ្លូវ កាលពីវេលាទៀបភ្លឺ ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ។
មន្រ្តីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ឈើដែលនៅលើរថយន្តខាងលើនេះ គឺនៅមិនទាន់វាស់វែងនៅឡើយទេ រង់ចាំជំនាញរដ្ឋាបាលព្រៃឈើខេត្តមកទទួល ។
មន្រ្តីកងរាជអាវុធហត្ថខេត្តបន្តថា ការចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើខាងលើនេះ កងរាជអាវុធហត្ថមិនបានឃាត់ខ្លួនមនុស្សទេ ព្រោះពេលដែលឃាត់រថយន្តបានភ្លាម តៃកុងរថយន្តក៏បានដាក់មេប្រូចចោលរថយន្តភ្លាមៗផងដែរ ។
បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានអាវុធហត្ថយកមករក្សាទុកនៅទីបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្ត ដើម្បីទុកប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តតាមនីវិធី៕ មាស សុផាត