ព័ត៌មានទាន់ហេតុការណ៍៖

ទើបនឹងភ្ជាប់ពាក្យបាន១៥ថ្ងៃ ស្រាប់តែទៅឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បុរសវ័យក្មេងម្នាក់ទើបនឹងភ្ជាប់ពាក្យហើយបាន១៥ថ្ងៃ ទៅឆក់ត្រីតាមអូរពីរនាក់មិត្តភ័ក្តិបែរជាជួបគ្រោះអកុសល ឆក់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងនៅវេលាម៉ោង១៣ និង ៥០ នាទី ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចអូររាំង ស្ថិតក្នុងភូមិពូរាង ឃុំសែនមនោរម្យ ស្រុកអូររាំង ។

លោកខៃ វណ្ណៈ អធិការរងនគរបាលស្រុកបានឲ្យដឹងថា ករណីឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នោះគឺប្រើចរន្តភ្លើងអាគុយ បណ្តាលឲ្យមនុស្សម្នាក់ឆក់ស្លាប់ និងម្នាក់រងរបួសស្រាល នៅកន្លែងកើតហេតុ នោះមានទឹកអូរជម្រៅត្រឹមជង្គង់ ។

លោកបន្តថា ជនរងគ្រោះដែលឆក់ស្លាប់ឈ្មោះ តេងសុចាន់ ភេទប្រុស អាយុ២៥ ឆ្នាំ ម្នាក់ទៀតរួមដំណើរទៅឆក់ត្រីជាមួយគ្នាដែរ ឈ្មោះស៊ឹម វ៉ាន់នឿន ភេទប្រុស អាយុ២៦ឆ្នាំ ទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ ។

លោកអធិការរងបានបន្តទៀតថា នៅវេលាម៉ោង១៣ និង៥០នាទី ឈ្មោះ តេង សុចាន់(ជនរងគ្រោះស្លាប់)ជាអ្នកចុះកាន់ម៉ាស៊ីនចុះទៅឆក់ត្រីរី ឯឈ្មោះវ៉ាន់ នឿន នៅលើគោក។

នៅពេលកំពុងឆក់ត្រីស្រាប់តែដែកសម្រាប់ឆក់នោះវៀចម្ខាងហើយជនរងគ្រោះក៏បានយកដៃម្ខាងទៀតចាប់កាន់ដែកដើម្បីតម្រង់ ប៉ុន្តែដៃម្ខាងទៀតនោះនៅកាន់កុងតាក់មិនលែងទេ រួចក៏ឆក់បណ្តាលឲ្យដួលទៅក្នុងទឹកសង្កត់លើអាគុយដែលកំពុងស្ពាយនៅក្រោយខ្នង ។ ម្នាកទៀតនៅលើគោកឃើញបែបនេះ ក៏ស្ទុះចុះទៅជួយហើយ ក៏ត្រូវបានម៉ាស៊ីនឆក់ដូចគ្នាដែរ មិនអាចជួយជនរងគ្រោះបានឡើយ ទើបបណ្តាលឲ្យឈ្មោះ តេង សុចាន់ ស្លាប់តែម្តង ឯខ្លួនរងរបួសស្រាល ។

ក្រោយពីសមត្ថ្កកិច្ចពិនិត្យសាកសពរួចថាជនរងគ្រោះពិតជាស្លាប់ដោយសារចន្តអគ្គិសនីអាគុយឆក់មែន ហើយក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត


ចែករំលែក៖