ខេត្តព្រះសីហនុ៖ បុរសជនជាតិបរទេសម្នាក់ដែលគេអះអាងថាជាជនជាតិ ខ្លះទៀតថាជាជនជាតិជប៉ុន បានធ្លាក់ពីលើផ្ទះជាន់ទី១ ខណៈរូបគាត់ឈរលេងកាន់បង្កាន់ដៃ រួចក៏រអិលជើងធ្លាក់មកខាងក្រោយបោកក្បាលហូរឈាម ហើយត្រូវបានអ្នកជិតខាងបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកភ្លាមៗផងដែរ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីរសៀល ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ។
តាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមិនរងរបួសអ្វីធ្ងន់ធ្ងរនោះទេ ហើយអាយុវ័យជាង៦០ឆ្នាំ តែគាត់ហាក់បីជាវង្វេង និងមិនចាំថា មានមិត្តភ័ក្តិ ឬសាច់ញាតិណាមួយស្គាល់នោះទេ ហើយសមត្ថកិច្ចសំណូមពរដល់បងប្អូនណាដែលស្គាល់ សូមទាក់ទងមកកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីយកកាត់ត្រឡប់ទៅវិញ៕ ឆ្លាម សមុទ្រ