ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរបាញ់កូន ហើយទះកំភ្លៀងឪពុក ប្ល៉ន់យកម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីបាញប្លន់យកម៉ូតូ ខណៈឪពុក និងកូនប្រុសបានជិះម៉ូតូឌុបគ្នាចេញពីភូមិត្រពាំងស្វាយទៅហូបការគេនៅភូមិគូរ លុះហូបការរួចជិះម៉ូតូវិលត្រឡប់មកផ្ទះវិញ មកដល់ពាក់កណ្តាលផ្លូវ ត្រូវក្រុមជនមិនស្គាល់មុខចំនួន៣នាក់ ស្ទាក់បាញ់ប្លន់យកម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១៩និង៣០នាទី ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអ្នកតាស្នាយ ចន្លោះភូមិ គូរនិងភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កូនប្រុសត្រូវចោរបាញ់ចំភ្លៅខាងស្តាំ ធ្លាយមកខាងឆ្វេងបៀបគ្រាប់ជាប់បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកឪពុកចោរ ទះកំភ្លៀង៣ទៅ៤ដៃ ។ ជនរងគ្រោះឈ្មោះស៊ុន សេងហៀង ភេទប្រុស អាយុ២៩(របួសធ្ងន់ចំភ្លៅឆ្វេង) និង ឪពុកឈ្មោះអ៊ុន គីម អាយុ៦០ឆ្នាំ រស់នៅនៅភូមិ ត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

យោងតាមសម្តីឪពុកបានប្រាប់ថា ក្រុមចោរប្លន់បានទះកំភ្លៀងគាត់៣ទៅ៤ កំភ្លៀងខណៈគាត់ និងកូនប្រុសបាន ជិះម៉ូតូវិលត្រឡប់មកផ្ទះវិញ តែចៃដន្យមកដល់ថំណុចកើតហេតុខាងលើ ស្រាប់តែក្រុមចោរមួយក្រុមមានគ្នា៣នាក់ យកកាំភ្លើងAK មកភ្ជុង់ប្លន់យកម៉ូតូ ឌ្រីមសង់ C125 ពណ៌ខ្មៅ សេរី ២០១៧ ស្លាកលេខ ២៤២៤ យកម៉ូតូបានហើយក្រុមចោរបានគំរាមឲ្យដោះគ្រឿងអលង្ការទៀត ពេលកូនខ្ញុំបានតដៃទើប ចោរបាញ់២គ្រាប់ ១គ្រាប់ចំភ្លៅខាងស្តាំ ហើយធ្លាយគ្រាប់មកបៀមខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ និង១គ្រាប់ទៀតបាញ់ចំដី ក្រោយពីក្រុមចោរបាញ់កូនប្រុសគាត់របួសធ្ងន់ ហើយមកទះកំភ្លៀងគាត់៣ ទៅ៤ដៃ ក៏យកម៉ូតូគាត់ទៅដោយសុវត្ថិភាព ។

លោកសេង សំ មេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍បានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅដល់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍ និងបង្ក្រាបក្រុមចោរប្លន់ តែក្រុមចោរទាំងនោះបានយកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោល ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ក្រុមចោរប្លន់ទាំងនោះ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ចូនទៅ មន្ទីពេទ្យ បង្អែក បារាយណ៍ សន្ទុកតែដោយស្ថានភាពធ្ងន់ធ្ងរ បញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕ ប៊ុន​រិទ្ធី​


ចែករំលែក៖