ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តប៉ៃលិនឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីមានសារធាតុញៀនក្នុងខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានទទួលព័ត៌មានពីកម្លាំងស្រាវជ្រាវ ចុះបង្រ្កាបករណីប្រើប្រាស់នូវសារធាតុគ្រឿងញៀនខុសច្បាប់ កាលវេលាម៉ោង១៨ និង៤០នាទី ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចវង្វង់មូលរូបគោ ភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមមន្ត្រីជំនាញប្រឆាំងបទល្មើសគ្រឿនញៀនបានឲ្យដឹងថា កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ៣នាក់ឆែកឆេរពិនិត្យទឹកនោមឃើញមានសារធាតុញៀនក្នុងខ្លួន។

ជនសង្ស័យ ១ -ឈ្មោះ សោម បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងម៉ូតូ រស់នៅភូមិអូរច្រាលើ សង្កាត់ទទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(មានសារធាតុញៀនក្នុងខ្លួន), ២-ឈ្មោះ ខេង នី ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (មានសារធាតុញៀនក្នុងខ្លួន) និង៣-ឈ្មោះ ពៅ សារឿន ហៅទូច ភេទ ប្រុស អាយុ៣៥ឆ្នាំបច្ចុប្បន្នរស់នៅភូមិសាលាក្រៅ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (មានសារធាតុញៀនក្នុងខ្លួនទាំង៣នាក់) ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មលសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កំពុងសាកសួរ ៕ ស សារ៉េត


ចែករំលែក៖