ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចសុីសGS300បុកបង្គោលភ្លើងរងការខូចខាត

ចែករំលែក៖

ភ្នពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងល្បឿនលឿនក៏ទៅបុកបង្គូលភ្លើងបណ្តាលឲ្យប្រេះមួួយដើមរថយន្តបង្ខូចខាតផ្នែកខាងមុខខាងស្តាំទៅលេងរួចម្ចាស់រងរបួសបែកមាត់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោ១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ២៦១ កែងនឹងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកលុចសុីសGS300 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2Q-3299 បើកបរតាមបណ្តោយផ្លូវលេខ២៦១ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានររចង្កូតមកខាងស្តាំដៃជ្រុលចង្កូតទៅបុកបង្គូលភ្លើង ថ្មតាមចិញ្ចើមផ្លូវបណ្តាលឲ្យប្រេះមួយដើមចំណែករថយន្តបែកយ៉ាន់កង់ខាងមុខខាងស្តាំទៅមុខលេងរួចម្ចាស់រថយន្តបង្ករង របួសបែកមាត់ ភ្លាមៗនោះក៏មានរថយន្តមួយទៀតមានមកដល់ហើយបានយកម្ចាស់រថយន្តបង្កឡើងជិះរថយន្តទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖