ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាចង់រួមភេទឃើញនាងនៅម្នាក់ឯងស្ទុះទៅប្រុងចាប់រំលោភតែមិនសម្រេច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នារីរងគ្រោះម្នាក់ត្រូវបានអាណាព្យាបាល នាំទៅដាក់ពាក្យបណ្តឹងបន្ទាប់ពីរងនូវការប៉ុនប៉ងចាប់រំលោភ ពីបុរសម្នាក់នៅពេលដែលនាងកំពុងតែដាក់ចំបើងឲ្យគោតែម្នាក់ឯង ។

ការប៉ុនប៉ងចាប់រំលោភនេះ មិនបានសម្រេចនោះទេ បន្ទាប់ពីនាងស្រែកហៅអ្នកជិតខាង និងបងប្អូនឲ្យជួយរួចមក ។ ចំណែកជនសង្ស័យវិញ ដោយឃើញស្ថានភាពមិនស្រួល ក៏ដាក់មេប្រូចបាត់ទៅ ចុងក្រោយនៅតែគេចខ្លួនមិនរួច ត្រូវសមត្ថកិច្ចក្របួចបាន ។

ករណីនេះកើតឡើងកាលពីយប់ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។ នារីរងគ្រោះឈ្មោះ ម ប ភ អាយុ២១ឆ្នាំ នៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។ ចំណែកជនសង្ស័យមានឈ្មោះកន ឆៃយុទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិ ត្រើយត្រក ឃុំស្នំក្រពើរ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅភូមិត្រើយត្រក ឃុំស្នំក្រពើរ ស្រុក គងពិសីខេត្តកំពង់ស្ពឺ ។

នៅកន្លែងដាក់ពាក្យបណ្តឹងនារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិចហចថា “មុនពេលកើតហេតុកាលពីវេលាម៉ោង២២ និង០៩នាទីយប់ថ្ងៃទី២៥ ខែមិនាឆ្នាំ ២០១៨ នាងបានទៅដាក់ចំបើងឲ្យគោនៅក្រោលក្រោយផ្ទះតែម្នាក់ឯង ពេលកំពុងតែដាក់ ស្រាប់តែឈ្មោះ កន ឆៃយុទ មិនដឹងលបចូលមកតាំងពីពេលណានោះទេ បានធ្វើសកម្មភាពប៉ុនប៉ងរំលោភនាង ពេលនោះ នាងខំរើបម្រាស់ និងបានស្រែកហៅបងប្អូន និងអ្នកជិតខាងឲ្យជួយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ទើបជនសង្ស័យលែងរូបនាងហើយរត់គេចខ្លួនបាត់ទៅ” ។

ក្រោយកើតហេតុភ្ញាក់ផ្អើល នាងត្រូវបានអាណាព្យាបាលនាំមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់នាង ។ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ក្រោយទទួលពាក្យបណ្តឹង និងស្តាប់ការបំភ្លឺរបស់នារីរងគ្រោះរួចមក នគរបាលជំនាញស្រុកក៏ចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ ដំបូងឡើយ ជនសង្ស័យបដិសេធ ហើយប្រកែកថា មិនបានប្រព្រឹត្តដូចការលើកឡើងនោះទេ តែដោយសមត្ថកិច្ចពន្យល់ពីនីតិវិធីច្បាប់ ទើបជននេះ យល់ព្រមមកជាមួយសមត្ថកិច្ចដោយសម្រួល ។

ប្រភពពីនគរបាលជំនាញបានឲ្យដឹងថាបន្ទាប់ពីនាំខ្លួនមកដល់អធិការដ្ឋាននគរបាលស្រុករួចមកទើបជនសង្ស័យព្រមឆ្លើយសារភាពពីទង្វើរបស់ខ្លួនថា”ពេលដែលខ្លួនមកពីផឹកស្រាជាមួយមិត្តភក្តិវិញ ស្រាប់ឃើញនារីរងគ្រោះកំពុងតែដាក់ចំបើងឲ្យគោតែម្នាក់ឯង” ។ ដោយយល់ថា”យប់ជ្រៅផង ណាមួយនឹកចង់រួមរ័ក្សផងនោះ ក៏លបចូលក្នុងរបងបំណងចាប់នាងរំលោភ តែការគិតនេះ មិនបានសម្រេចនោះទេ ពេលធ្វើសកម្មភាពត្រូវនាងរើបម្រាស់រួចហើយស្រែកហៅបងប្អូន និងអ្នកជិតខាងឲ្យជួយបង្កការភ្ញាក់ផ្អើលដោយឃើញស្ថានភាពមិនស្រួលរួបគេក៏រត់គេចខ្លួនតែម្តង” ។

ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖