ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោហ៊ុន សែន នាឱកាសសម្តេច អញ្ជើញសំណេះសំណាល និងប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជូនដល់និសិ្សតសាកលិទ្យាល័យ អាសុីអឺរ៉ុបនៅវិទ្យាស្ថានជាតិអប់រំព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកឯងចោទប្រពន្ធខ្ញុំ ថាជាប្រពន្ធរបស់មេដឹកនាំវៀតណាម ឡេដឹកថរ ហើយចោទម៉ាណែតកូនខ្ញុំជាកូនប្រុសមេដឹកនាំវៀតណាម ឡេដឹកថរ នេះហើយដែលធ្វើឱ្យវប្បធម៌សន្ទនាកាន់តែឃ្លាតឆ្ងាយ….!!!

សម្តេចតេជោ ហ៊ុន សែន ៖ខ្ញុំសូមបញ្ជាក់ថាឱ្យច្បាស់ថា
១/មិនចរចាជាមួយពួកក្បត់ជាតិ
២/មិនមានការលើកលែងទោសនរណាម្នាក់ឡើយ។

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមបញ្ជាក់ប្រាប់លោកឯង(សម រង្ស៊ី)ឱ្យច្បាស់ថា នៅថ្ងៃអាទិត្យសប្តាហ៍ក្រោយនេះ រដ្ឋមន្ត្រីការបរទេសជប៉ុននឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជា តែមិនមែនមកដើម្បីនិយាយរឿងការចរចាជាមួយលោកឯងឡើយ ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ជប៉ុន នឹងចុះហត្ថលេខាជាមួយគ្នាលើការផ្តល់ជំនួយដល់កម្ពុជាបន្ថែមទៀត ហើយខ្ញុំក៏មានកម្មវិធីស៊ីបាយជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនផងដែរ)។

សម្តេចតេជោ ហ៊ុន​ សែន បញ្ជាដោយផ្ទាល់មាត់យ៉ាងម៉ឺងម៉ាត់ឱ្យមេគុកព្រៃស ដកទូរស័ព្ទពីលោក មៀច សុវណ្ណរ៉ា ជាបន្ទាន់។មៀច សុវណ្ណរ៉ា លួចនិយាយទូរស័ព្ទរៀងរាល់ថ្ងៃ ហេតុអ្វីអាមេគុកនឹងមិនដឹង?????
ខ្ញុំទុកពេលឱ្យ១ម៉ោងទៀត ត្រូវដកទូរស័ព្ទពីមៀច សុវណ្ណរ៉ា ឱ្យបាន ហើយឆែកមើលកន្លែងជាប់ឃុំផង តើមានស្អីខ្លះទៀតនៅកន្លែងនឹង…..!!!

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបញ្ជាឱ្យចាប់ កឹម សុខា គឺខ្ញុំ ទោសក្បត់ជាតិ គឺត្រូវចាប់ទាំងយប់….!!!​ នេះជាបុព្វសិទ្ធិរបស់តុលាការ បើតុលាការដោះលែងឱ្យអាមេក្បត់ជាតិនៅក្រៅឃុំ វាជាសិទ្ធិរបស់តុលាការ តែខ្ញុំមិនជឿថា «តុលាការដោះលែងឱ្យនៅក្រៅឃុំឡើយ»។

សម្តេចតេជោ ហ៊ុន សែន៖ ធ្វើនាយករដ្ឋមន្ត្រីស្អីក៏គេដឹងដែរ គ្រាន់តែពេលខ្លះយើងរាយខ្សែឱ្យវែង ដើម្បីចាប់ត្រីធំតែប៉ុណ្ណោះ…!!! កុំភ្លើពេក…!!!

សម្តេចតេជោ ហ៊ុន សែន៖ មើ…អាPoliceមួយណាយកទូរស័ព្ទឱ្យអា មៀច សុវណ្ណរ៉ា និយាយ…!!! យីអានេះនិយាយរាប់ខែ…!!!

សម្តេចតេជោ ហ៊ុន​ សែន៖ «ត្រាប្រណីចំពោះសត្រូវ គឺព្រៃផ្សៃចំពោះខ្លួនឯង»…!!! គ្មានបរទេសណាមកត្រួតក្បាល ហ៊ុន សែន បានឡើយ។

សម្តេចតេជោ ហ៊ុន សែន៖ សូមស្តាប់ឱ្យច្បាស់ពាក្យការទូតមួយចំនួន«មិនអាចអន់ឱនឱ្យបាន»,«មិនអាចលើកលែងឱ្យបាន»,«មិនអាចយោគយល់ឱ្យបាន» ពាក្យទាំងនេះមានរាក់ជ្រៅណាស់របស់វា សូមស្តាប់ឱ្យច្បាស់ពាក្យនីមួយៗ….!!!


ចែករំលែក៖