ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសម្នាក់ដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិជនបរទេស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅយប់ថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ចន្លោះពីម៉ោង២ ទៅម៉ោង៦ព្រឹក ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីអំពើលួចមួយកើតឡើង ជនសង្ស័យមិនអត្តសញ្ញាណ ។

ជនរងគ្រោះឈ្មោះ Yang Hai Wei ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E39563250 ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ផុតកំណត់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មុខរបរអាជីវករ ស្នាក់នៅកន្លែងកើតហេតុ។

សម្ភារៈបាត់បង់រួមមាន ៖ ទូរស័ព្ទដៃចំនួន ១០គ្រឿង, លុយបាតថៃចំនួនប្រហៃល ១០ ០០០បាត, លុយយន្តចិនចំនួនជាង ១០ ០០០យន្ត, ប្រាក់ដុល្លាអាមេរិកប្រហែល $៥ ០០០ ដុល្លារ, កាតធនាគា និងកាតផ្សេងៗចំនួន១៦កាត, កាបូបដៃពណ៌ខ្មៅមួយ, កាបូបស្ពាយពណ៌ស-ខ្មៅមួយ និងស្បែកជើងពណ៌ប៉ាតាមួយគូ។

ក្រោយពីកើតហេតុ កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Volodymer Behal ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអ៊ុយក្រែន ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបុរី BS អូរ៥ ភូមិ៥ សង្កាត់៤។

វត្ថុតាងចាប់យកបាន ៖ ទូរស័ព្ទដៃចំនួន ១០គ្រឿង,ប្រាក់បាតថៃចំនួន ៦ ៩១០បាត, លុយយន្តចិនចំនួន ៩០៥យ័ន, លុយហុងកុង,កាត ATM ចំនួន ១៧កាត,កាបូបដៃ ១ ពណ៌ខ្មៅ,កាបូបស្ពាយមួយពណ៌ ស-ខ្មៅ និងលុយដុល្លាអាមេរិកចំនួន ៣៦០០ ដុល្លារ(ជាផលនៃអំពើលួច)។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖