ប៉ោយប៉ែត៖ បុរសជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់សង្ស័យផឹកស្រាច្រើនពេកផ្លាយក្រពះកាលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ឋិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សពជនបរទេស ឈ្មោះ ម៉ាឡៃ តុងម៉ា ភេទ ប្រុស កើតថ្ងៃទី14 មករា ឆ្នាំ1973 ជនជាតិថៃ កើតនៅខេត្តកញ្ច:ណ:បូរី កាន់លិខិតឆ្លងដែនលេខAA6415877 ចុះថ្ងៃទី17/2/2016 មុខរបរជាង ក្រាលព្រំ ក្រុមហ៊ុនកាសុីណូ ក្រោន ស្នាក់នៅបន្ទប់ H0104 អាគារ បុគ្គលិកក្រុមហ៊ុនកាសុីណូក្រោន ស្ថិត ភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ។
តាមការបំភ្លឺពីឈ្មោះ សុំ ឃួន អាយុ៦២ឆ្នាំ ភេទប្រុស ជនជាតិថៃ មុខរបរជាងក្រាលព្រំក្នុងកាសុីណូក្រោន ត្រូវជាឪពុកធម៏សាកសព បានអោយដឹងថា កូនរបស់គាត់មុនពេលកើតហេតុ តែងតែផឹកស្រា រាល់ថ្ងៃស្រវឹង និងមានជំងឹ ហើយបានណែនាំអោយទៅពេទ្យនៅថៃតែមិនទៅ ។ ផឹកស្រា មិនធ្វើការរយះពេល៣ថ្ងៃហើយលុះថ្ងៃកេីតហេតុក៌ដេកស្លាប់ក្នុងបន្ទប់តែម្ដង។
សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានដឹកយកទៅតំកល់នៅវត្តត្រាចដើម្បីរងចាំសាច់ញ្ញាតិដឹកសពយកទៅធ្វើបុណ្យនៅប្រទេសថៃ។
នៅកន្លែងតំកល់សពគេសង្កេតឃើញមានសមត្ថកិច្ចជំនាញសមាគមរបស់ប្រទេសថៃដើម្បីរង់ចាំព្រះរាជអាជ្ញាត្រួតពិនិត្យសពបន្ថែមទៀតជុំវិញករណីខាងលើនេះបើទោះមានការអះអាងពីសាច់ញ្ញាតិសពរងគ្រោះក៏ដោយ ៕ វណ្ណា