ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងមកដល់ផ្ទះរករឿងប្រពន្ធរួចយកភ្លើងដុតរោងគោឆេះខ្ទេចទាំងយប់ប្រពន្ធខឹងប្តឹងសមត្ថកិច្ចឲ្យវាយខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល៖ ដោយទ្រាំនឹងទង្វើល និងការបង្កហិង្សាពីសំណាក់ប្តីដែលស្រវឹងស្ទើរាល់ថ្ងៃនោះ ប្រពន្ធបានប្តឹងបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនដើម្បីឲ្យចាត់ការបន្តតាមច្បាប់ ពេលលោកប្តីកំហូចបានផឹកសុីស្រវឹង ហើយចូលដល់ផ្ទះរករឿងវាយបំផ្លេចបំផ្លាញ និងដុតរោងគោឆេះម៉ត់។

ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២ និង២០នាទីយប់ ស្ថិតនៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ស្រ្តីជាប្រពន្ធមានឈ្មោះ ចំរើន សឿន អាយុ៣៨ឆ្នាំ មានមុខរបរជាកសិករ រីឯប្តីកំហូចមានឈ្មោះ ពូច ពុយ អាយុ៣៤ឆ្នាំ មានមុខរបរជាកសិករដូចគ្នា។ ទាំង២នាក់នេះ រស់នៅភូមិកើតហេតុខាងលើ។

តាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា រយៈពេលកន្លងជនកំហូចជាប្តី ធ្លាប់បានវាយតប់លើប្រពន្ធជាញឹកញាប់ និងធ្លាប់វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកច្រើនសារឲ្យតែពេលស្រវឹងម្តងៗ ពេលនោះក៏ត្រូវបានសមត្ថកិច្ចកោះហៅមកស្នាក់ការប៉ុស្តិ៍ធ្វើការអប់រំណែនាំ និងមានធ្វើកិច្ចសន្យាម្តងជាពីរដង កុំឲ្យប្រព្រឹត្តិទង្វើលបែបនេះតទៅទៀត តែបុរសជាប្តីរូបនេះនៅតែមិនរៀងចាល។ លុះនៅថ្ងៃកើតហេតុខាងលើ ជនជាប្តីកំហូចបានផឹកសុីស្រវឹងរួចពេលត្រឡប់មកដល់ផ្ទះវិញ ក៏បានរករឿងប្រពន្ធ ខណៈនោះប្រពន្ធក៏បានតម៉ាត់ ស្រាប់តែលោកប្តីស្ទុះទៅច្របាច់ក រួចក៏យកភ្លើងទៅដុតរោងគោបណ្តាលឲ្យឆេះខ្ទេចតែម្តង។

ប្រភពខាងលើបានឲ្យដឹងទៀតថា បន្ទាប់ពីទ្រាំនឹងទង្វើលរបស់ប្តីកំហូចបែបនេះលែងបាន ស្រ្តីជាប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក ឲ្យចុះមកនាំខ្លួនក៏សាងសំណុំរឿងទៅកាន់អធិការដ្ឋាននគរបាលស្រុកតែម្តង៕ ស្អាងជ័យ


ចែករំលែក៖