ព័ត៌មានទាន់ហេតុការណ៍៖

ទិញស្រាសឲ្យឪពុកក្មេងស្រីផឹករួចខ្លួន មានឱកាសចាប់រំលោភចុងក្រោយជាប់ ខ្នោះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ វាជាទង្វើមួយដែល សង្គមស្អប់ខ្ពើមចំពោះបុគ្គលដែលបាន ប្រព្រឹត្តនូវអំពើមិនគប្បីទៅលើករណីចាប់ រំលោភលើក្មេងអនីតិជន ដែលគ្នាមិនទាន់ ដឹងអ្វីបន្តិចណាទាល់តែសោះ។ ជាក់ស្តែង បុរសកំហូចម្នាក់ត្រូវបានសមត្ថកិច្ចនៃខេត្ត មណ្ឌលគិរីឃាត់ខ្លួនវាយខ្នោះយោងតាម ពាក្យបណ្តឹងរបស់ជនរងគ្រោះពីបទចាប់ រំលោភនៅក្នុងខ្ទមជាច្រើនលើក ។

សមត្ថកិច្ចបានឃាត់ខ្លួនជនល្មោភកាម រូបនេះនៅវេលាម៉ោង១០ព្រឹក ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលជាប់ចោទពីបទចាប់រំលោភកុមារីខាង លើនេះមានឈ្មោះ អីុត ចាន់ត្រា អាយុ៣៥ ឆ្នាំ មានស្រុកកំណើតភូមិទួលវិហារ ឃុំគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ រីឯកុមារីរង គ្រោះឈ្មោះ យ.ខ. អាយុ១២ឆ្នាំ មានស្រុក កំណើតនៅភូមិដូនរ័ត្ន ឃុំរោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នទៅរស់នៅជាមួយ ឪពុកទៅធ្វើចម្ការនៅទីតាំងកើតហេតុខាង លើ ។

តាមចម្លើយសារភាពរបស់ជនចំហូច ខាងលើនេះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា បានជាខ្លួនមានគំនិតបែបនេះដោយសារ តែឃើញឪពុករបស់ក្មេងស្រីនោះចូលចិត្ត ផឹកស្រា ហើយខ្លួនមានឱកាសក៏បានទិញ ស្រាសយកទៅឲ្យគាត់ផឹកជាប្រចាំពេល គាត់ស្រវឹងខ្លួនក៏បានធ្វើសកម្មភាពចាប់ រំលោភក្មេងស្រីរងគ្រោះនោះតែម្តង​ ។

ជនរូបនេះបានបន្តទៀតថា ការធ្វើ សកម្មភាពរំលោភក្មេងស្រីរងគ្រោះនេះ មានចំនួន៤លើក ហើយលើកចុងក្រោយ ទើបបែករឿងត្រូវបានឪពុកប្តឹងសមត្ថកិច្ច ឲ្យចាប់វាយខ្នោះតែម្តង៕ ជីវន្ត


ចែករំលែក៖