ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺននាក់នៅតំបន់ព្រៃទា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះ សំណាលជាមួយកូនក្មួយកម្មករ និងកម្មការនីប្រមាណ១៤,៦៩៤នាក់ មកពី រោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់កូនក្មួយកម្មករអោយកាន់តែល្អប្រសើរឡើង ៕

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1652602594788231/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1652573041457853/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1652548644793626/” width=”600″ height=”600″ onlyvideo=”1″]

 


ចែករំលែក៖