ភ្នំពេញ៖ ក្រុមក្មេងស្ទាយ៦នាក់ ជិះម៉ូតូ៣គ្រឿងចូលមកផឹកស៊ីក្នុងហាងខារ៉ាអូខេមួយកន្លែង រួចចេញមកវិញ បានដកខ្សែក្រវាត់វាយទៅលើបុគ្គលិកហាងម្នាក់ដែលកំពុងឈនៅមុខហាងដែលមិនរឿងអីនោះបណ្តាលឲ្យខុសរួចដួលម៉ូតូខ្លួនឯងត្រូវបានបុគ្គលិកវាយវិញរងរបួសស្រាល។
ហេតុការណ៍កើតឡើកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខារ៉ាអូខេគ្រួសារ(យីហោ អាយ ដូល)ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសម្តីបុគ្គលិកហាងខារ៉ាអូខេម្នាក់បានឲ្យដឹងថា មុនកើកហេតុមានក្នេងស្ទាវមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង មានម៉ាកនីក លេត MSX បាននាំគ្នាចូលមកផឹកស៊ីនៅកន្លែងកើតហេតុខាងលើ វេលាម៉ោងប្រមាណជាង៩យប់នៅ ជាន់ខាងក្រោមដោយបានហៅស្រាផឹកអស់ចំនួន២ថូធំ លុះបានផឹកស៊ីអស់ស្រាហើយ បានឲ្យបុគ្គលិកគិតលុយហើយបាននាំគ្នាជិះម៉ូតូចេញទៅបាត់ លុះមកដល់ម៉ោងកើតហេតុ មិនដឹកជារឿងអីនោះទេ ស្រាប់តែលេចមុខក្មេងស្ទាវទាំងនោះជិះម៉ូតូមកវិញ ខណៈនោះមានស្ទាវ៣នាក់ក្នុងចំណោម៦នាក់ជិះម៉ូតូនិកមួយគ្រឿង ដែលជាអ្នកដៃដល់បានដកខ្សែក្រវាត់វាយទៅលើរូបគាត់ ដែលកំពុងឈរនៅមុខហាងដោយឥតដឹងមានរឿងនោះ តែវាយខុសហើយដួលម៉ូតូខ្លួនឯង ត្រូវបានអ្នកឃើញហេតុការណ៍នាំគ្នាវាយទៅលើជនដៃដល់វិញ បណ្តាលឲ្យរងរបួសស្រាល ភ្លាមៗនោះ រូបគាត់ដែលជាបុគ្គលិកបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានឃាត់ខ្លួនជនដៃដល់បាចំនួន៣នាក់ និងម៉ូតនិកមួយគ្រឿងនៅនឹងកន្លែកើតហេតុ ចំណែកបក្ខពួក៣នាក់ទៀត ពេលឃើញសមត្ថកិច្ចឃាត់ខ្លួនបក្ខពួកខ្លួនឯងបានហើយ បាននាំគ្នាជិះម៉ូតូពីគ្រឿងគេចខ្លួនទៅបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងមកចរចាគ្នា ដោយមានទាំងងខាងម្ចាស់គ្រប់គ្រងខារ៉ាអូចេញមក មិនចង់មានរឿងវែងឆ្ងាយបានប្រាប់ទៅសមត្ថកិច្ចឲ្យជួយណែនាំ និងអប់រំជនដៃដល់ បន្ទាប់ពីមានកាណែនាំរួចសមត្ថកិច្ចមូលដ្ឋានបានថតរូបជនដៃដល់ទុកជាវត្ថុតាវរួចបានឲ្យត្រឡប់ទៅផ្ទះវិញ ៕ សុខាសែនជ័យ