ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពផ្កាប់មុខលើចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានគេប្រឃើញផ្កាប់មុខនៅលើដីចិញ្ចើមផ្លូវលំ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិផងរបងជាមួយ និងសមត្ថកិច្ច ខណៈត្រូវគេសង្ស័យជាករណីឃាតកម្ម។

ហេតុការណ៍ខាងលើនេះបានកើតឡើង នាព្រឹក ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចលើចិញ្ជើមលំ ស្ថិតក្នុងភូមិរលួសកណ្ដាល ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ព្រា នឿ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ មានប្រពន្ធ និងមានកូនប្រុសចំនួន ០៣នាក់។

លោកវរសេនីយ៍ត្រី បន្តថា មុនកើតហេតុជនរងគ្រោះបានចាកចេញពីផ្ទះតាំងពីព្រឹក ថ្ងៃទី២៧ ខែមីនា ហើយឮថា ដើរផឹកច្រើនកន្លែងនៅក្នុងភូមិរហូតដល់ម៉ោង១០ និង៣០នាទី យប់ថ្ងៃដដែល ទើបលាគេឯងត្រឡប់មកផ្ទះទាំងស្រវឹងជោគជាំ ដោយដោះស្បែកជើងពណ៌ខៀវចំនួន១គូកាន់នៅដៃដើរមកបាត់ គេមិនដឹងថា គាត់ដើរមកដួលផ្កាប់មុខស្លាប់បែបនេះនោះទេ ។

លោកបន្តទៀតថា ជនរងគ្រោះអាចស្លាប់បណ្ដាលមកពីខ្យល់គរ(គាំបេះដួង)នៅដែលគេដឹងថា ជនរងគ្រោះរួបនេះគាត់ចូលចិត្តយកស្រាធ្វើជាមិត្តភក្តិសម្លាញ់ គាត់ផឹកស្រាស្ទើរតែរហូតក្នុងមួយថ្ងៃៗ គ្មានថ្ងៃណាលួស ភ្លេចបាយ ភ្លេចទឹក ដូច្នេះហើយក្រោយសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធពិនិត្យជាក់ស្តែង លទ្ធផល៖ អាចសន្ថិដ្ឋានបានថា ជនរងគ្រោះអាចស្លាប់បណ្ដាលមកពីខ្យល់គរ(គាំបេះដួង) រួចក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖