ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារចម្រុះចុះដោះស្រាយបញ្ហាពលរដ្ឋ២គ្រួសារធ្វើស្ពានបិទទឹកនាំឲ្យទឹកស្អុយលិចដល់ភូមិ

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រុមការងារចម្រុះ រួមមានសាលាក្រុងសៀមរាប មន្ទីរបរិស្ថាន មន្ទីរសាធារណការ អាជ្ញាធរសង្កាត់ស្វាយ ដង្គុំ និងភូមិបានចុះពិនិត្យនិងដោះស្រាយបញ្ហា ប្រជាពលរដ្ឋ២គ្រួសារធ្វើស្ពានបិទទឹក នាំឲ្យទឹកស្អុយលិចដល់ផ្ទះប្រជាពល រដ្ឋនៅភូមិថ្មី ហើយដំណោះស្រាយបានធូរ ស្បើយដោយបានកាយប្រឡាយឲ្យទឹក ស្អុយហូរចុះទៅកន្លែងស្តុកទឹកស្អុយវិញ។

អ្នកស្រី ខៀវ រស់នៅភូមិថ្មី សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាបបានឲ្យដឹងថា ឥឡូវនេះពួកគាត់មានការសប្បាយចិត្តជាខ្លាំងដោយបានឃើញអាជ្ញាធរក្រុងនិង ខេត្តចុះមកដោះស្រាយក្តីកង្វល់របស់ពល រដ្ឋទាន់ពេលវេលា។ អ្នកស្រីបន្តថា អាជ្ញាធរ ទាល់តែធ្វើអ៊ីចឹងទើបរាស្ត្រគាំទ្រ។ អ្នក

ស្រីបន្តទៀតថាផ្លូវមួយខ្សែនេះពួកគាត់ជាអ្នកចូលរួមចាក់ដីជួសជុលឲ្យបានស្អាតនិងមានភាពងាយស្រួលសម្រាប់បងប្អូនធ្វើ ដំណើរទៅមក។

ទាក់ទិនករណីនេះលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាបបានឲ្យដឹងថា ករណី នេះលោកបានទទួលដំណឹងភ្លាមក៏បញ្ជា ឲ្យក្រុមការងារទាក់ទងគ្នាដើម្បីចុះកាយ ប្រឡាយទឹកជូនបងប្អូនប្រជាពលរដ្ឋ។ លោកបន្តថា ក្រុមការងារចម្រុះរួមមាន សាលាក្រុងសៀមរាប មន្ទីរបរិស្ថាន មន្ទីរសាធារណការ អាជ្ញាធរសង្កាត់ស្វាយ​ដង្គុំ និងភូមិបានចុះពិនិត្យនិងដោះស្រាយ បញ្ហា ប្រជាពលរដ្ឋ២គ្រួសារធ្វើស្ពានបិទ ទឹកនាំឲ្យទឹកស្អុយលិចដល់ផ្ទះប្រជាពល រដ្ឋនៅភូមិថ្មី ហើយដំណោះស្រាយបានធូរ ស្បើយដោយបានកាយប្រឡាយឲ្យទឹក ស្អុយហូរចុះទៅកន្លែងស្តុកទឹកស្អុយវិញ ។

ពលរដ្ឋនៅក្នុងភូមិថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបមានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញអាជ្ញាធរជាពិសេសលោកអភិបាលក្រុងដែលបានចុះមកដោះស្រាយក្តីកង្វល់របស់ពួកគាត់ទាន់ពេលពីព្រោះកន្លងទៅមានពលរដ្ឋ២គ្រួសារបានធ្វើស្ពានបិទទឹក នាំឲ្យទឹកស្អុយលិចដល់ ផ្ទះប្រជាពលរដ្ឋ។ឥឡូវនេះទឹករីងអស់ហើយ ៕ ហេង សូរិយា


ចែករំលែក៖