ព័ត៌មានទាន់ហេតុការណ៍៖

គំនរសំរាមនៅក្បែររបងផ្សារកំពង់ត្រាចកំពុងជះក្លិនអសោចប៉ះពាល់បរិស្ថានជាខ្លាំង

ចែករំលែក៖

ខេត្តកំពត ៖ គំនរសំរាម២កន្លែងមួយ កន្លែងនៅខាងកើតផ្សារ និងមួយកន្លែង ទៀតនៅខាងជើងផ្សារកំពង់ត្រាចខេត្តកំពតកំពុងតែជះក្លិនស្អុយដល់អាជីវករ ក៏ដូចជា ពលរដ្ឋដែលមកទិញអីវ៉ាន់ក្នុងផ្សារ ។

អាជីវករលក់ដូរ នៅផ្សារកំពង់ត្រាច បានឲ្យដឹងថា គំនរសំរាមនេះ លោកប្រធាន ផ្សារបានទុក តាំងពិព័រណ៍មើលរយៈពេល ៣ថ្ងៃមកហើយ ធ្វើឱ្យគំនរសំរាមកាន់តែ ខ្ពស់ទៅៗដូចកូនភ្នំហើយជះក្លិនអសោចទៀតផង។

អាជីវករបានលើកឡើងទៀតថា នៅ ពេលត្រូវថ្ងៃត្រូវភ្លៀង ត្រូវខ្យល់ធ្វើឱ្យកាកសំណល់សំរាមទាំងនេះស្អុយរលួយ ជះក្លិនទៅលើប្រជាពលរដ្ឋ ដែលរស់នៅ ជិតនោះ និងជះក្លិនទៅលើភ្ញៀវជាតិ- អន្តរ ជាតិធ្វើដំណើរឆ្លងកាត់ និងចេញចូលក្នុង ផ្សារ ហើយក្លិនស្អុយពីគំនរសំរាមនេះវា ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ទាំងចាស់ទាំងក្មេងប្រឈមទៅនឹងការ កើតជំងឺផ្សេងៗ។

ជុំវិញបញ្ហាគំនរសំរាមខាងលើនេះ ប្រជាពលរដ្ឋប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នក ម៉ៅការដោយនិយាយថា អ្នកម៉ៅការមួយ ណាក៏ដូចមួយណាដែរ រឿងយកលុយ ដល់ខែមិនទាន់ទេទារភ្លាម ចុះសំរាមវិញ ម្តេចក៏មិនយកឱ្យលឿន ដូចមកយកលុយ ផង? ទុកឱ្យស្ទះ២ទៅ៣ថ្ងៃ ហើយនៅតែមិនទាន់មកយកទៀតឬក៏ទុកបង្អួតអ្នក ទេសចរ?

ទាក់ទិននឹងការកកស្ទះសំរាមរយៈ ពេលជាច្រើនថ្ងៃនេះលោក អូន ខន អភិបាលស្រុកបានឲ្យដឹងថា លោកបាន ប្រាប់ទៅខាងប្រធានផ្សារហើយឲ្យដឹក សំរាមនេះចេញជាបន្ទាន់ ហេតុអ្វីបាន ទុកសំរាមឲ្យនៅសល់ទៀត? ៕ ហេង នរិន្ទ្រ


ចែករំលែក៖