សារព័ត៌មានចិន ស៊ីនហួបានផ្សាយថា នៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានា ធិបតី ថ្មីនៅក្នុងសភា មីយ៉ាន់ម៉ា ដោយ មានបេក្ខភាព៣រូបឈរឈ្មោះហើយលទ្ធផលបានទៅលើ អតីតប្រធានរដ្ឋសភា ជាប់ឆ្នោតជាប្រធានាធិបតី ថ្មីរបស់មីយ៉ាន់ ម៉ា គឺលោក U Win Myint។
ការបោះឆ្នោតនៅក្នុងសភាធ្វើឡើង នា ថ្ងៃទី២៨ខែមីនានេះ ដោយសភាបានផ្តល់ ទំនុកចិត្ត ឲ្យលោក U Win Myint កាន់ តំណែងជាប្រធានាធិបតីមីយ៉ាន់ម៉ាថ្មី បន្ទាប់ពីលោក U Htin Kyaw ប្រកាស លាលែងពីមុខតំណែង កាលពីសប្ដាហ៍ មុន។
ការបោះឆ្នោតប្រធានាធិបតីនេះ ត្រូវ បានប្រព្រឹត្តទៅដោយមានការចូលរួមពី អនុប្រធានាធិបតីបីរូប ក្នុងនោះរួមមាន លោក យូ ម្យីនត៍ ស្វេ (U Myint Swe), លោក យូ ហេនរី វ៉ាន់ ធីអូ (U Henry Van Thio) និង លោក យូ វីន ម្យីនត៍ (U Win Myint)។ សម្រាប់ លោក U Win Myint ត្រូវបានសភាបោះឆ្នោតផ្ដល់ទំនុកចិត្តឱ្យកាន់តំណែង ជាអនុប្រធានាធិបតីកាលពីសប្ដាហ៍មុន។ លោក U Win Myint មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (LND) ក៏ជាអតីតប្រធានសភាជាន់ទាបមីយ៉ាន់ម៉ាផងដែរ ប៉ុន្តែលោក បានសុំលា លែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខ ជនប្រធានាធិបតី។
គួរបញ្ជាក់ថា បើតាមមន្ត្រីគណបក្ស LND លោក យូ ហាសធីន ក្យរ (U Htin Kyaw) បានសម្រេចចិត្តលាលែងពីមុខ តំណែង ក្រោមហេតុផលសុខភាព ហើយ ការលាលែងនេះទៀតសោត កើតមាន ឡើងនៅចំពេលរដ្ឋាភិបាលរបស់លោក កំពុងរងសម្ពាធ និងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា៕ ម៉ែវ សាធី