ខេត្តប៉ៃលិន ៖ គំនរសំរាមជាច្រើន ដែលនៅខាងក្រោយសាលាខេត្ត ដែលអ្នកបោសសំអាតយកមកចាក់ចោរដោយសារ រដ្ឋបាលសាលាខេត្ត បញ្ជាឲ្យយកទៅស្តុកទុកអត់ឃើញមានរថយន្តចូលទៅដឹកអស់រយ:ពេលច្រើនថ្ងៃមកហើយ ក្លាយទៅជាពងរុយ បង្កផលប៉ះពាល់ រហូតជះក្លិនស្អុយអសោចដល់បងប្អូនពលរដ្ឋធ្វើដំណើរ និងក្លិនដល់មន្ទីរដែលនៅជិតមួយចំនួនដែលស្ថិតនៅជុំវិញ ក្បែរសាលាខេត្តតែម្ដង។
បើតាមប្រភពពីពលរដ្ឋ និងមន្រ្តីរាជការដែលនៅជិតនោះបានឲ្យដឹងថា៖ គំនរសំរាមដែលចាក់គរចោលដោយសារពួកគាត់ ទ្រាំនឹងក្លិនស្អុយមិនបានក៏ដើរទៅមើល ស្រាប់តែមានគេលួចយកភ្លើងទៅដុតដើម្បីបំបាត់ក្លិនបានមួយចំនួន ។
ហេតុការណ៍ដែលគេយកភ្លើងដុតសំរាមខាងក្រោយសាលាខេត្តប៉ៃលិនចោលនេះ បានកើតឡើងកាល ពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅខាងរបងសាលាខេត្តមានផ្លូវលំមួយខ្សែ ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានបន្តថា គំនរសំរាមដ៏ច្រើន ដែលគេតែងតែយកទៅស្តុកទុកគរចោល នៅខាងក្រោយសាលាខេត្តប៉ៃលិន បន្ទាប់ពីអ្នកលក់ដូរពេលយប់ នៅជុំវិញសួនកុមារយកទៅដាក់ ដើម្បីកុំឲ្យបង្កក្លិនស្អុយ ដល់កន្លែងលេងកំសាន្ត ហើយមានរថយន្តអនាម័យខេត្តប៉ៃលិន ចូលទៅដឹកជារៀងរាល់ ថ្ងៃ ដើម្បីយកទៅចាក់ចោលនៅទីលានចាក់សំរាម ។
ប៉ុន្តែនៅពេលនេះ ដោយរង់ចាំរថយន្តដឹកសំរាមទាំងនោះមិនឃើញទៅដឹកចេញនោះទេ បង្កទៅជាក្លិនស្អុយអសោច និង ការបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ និងមន្រ្តីរាជការនៅមន្ទីរក្បែរៗ នោះ ក្រោយមកត្រូវបាន ពលរដ្ឋទ្រាំមិនក៏ចោលយក ភ្លើងទៅដុត កុំឲ្យក្លិនស្អុយ។
រិះគន់របស់ពលរដ្ឋ និងមន្ត្រីរាជនោះ មិន គួរណាយកសំរាមទៅដាក់ស្តុកទុកនៅខាងក្រោយសាលាខេត្ត ក្បែរមន្ទីរនៅជិតនោះឡើយ ហើយគំនរសំរាមទាំងនោះ គឺជារបស់អ្នកលក់ដូរនៅជុំវិញសួនពេលយប់ ដោយបង់លុយឲ្យទៅខាងមន្រ្តីសាលាខេត្តមួយតូបលក់១ពាន់រៀល ថ្លៃបង់ភ្លើង១ពាន់ប្រាំរយរៀន ។ ពួកគាត់ក៏សូមឲ្យខាងអាជ្ញាធរ និងរដ្ឋបាលសាលាខេត្ត ប៉ៃលិន មេត្តារៀបចំសណ្តាប់ធ្នាប់សំរាមដ៏ច្រើនទាំងនេះ កុំឲ្យជះក្លិនស្អុយដល់អ្នកធ្វើដំណើរ និងមន្ទីរនៅជិតនោះ ព្រោះវាអាចបង្កឲ្យក្លាយទៅមានជំងឺផ្លូវដង្ហើម និងប៉ះពាល់ដល់សុខភាពពលរដ្ឋ និងមន្រ្តីរាជការមកអង្គុយធ្វើការ ។
បើតាមសំដី លោក ហែមឫទ្ធី នាយករដ្ឋបាលសាលាខេត្តប៉ៃលិនបានឲ្យដឹងថា ដោយសារតែការដាក់សំរាមនៅក្បែរសួនកុមារ បង្កក្លិនស្អុយដល់ពលរដ្ឋ ដែលទៅលេងកំសាន្ត ទើបយកទៅស្តុកទុកនៅខាងក្រោយសាលាខេត្ត ហើយក៏ឲ្យរថយន្តអនាម័យខេត្តប៉ៃលិន ដឹក យកទៅចាក់ចោលនៅទីលានចាក់សំរាមជារៀងរាល់ថ្ងៃ មិនបង្កផលប៉ះពាល់ដល់សុខភាព ពលរដ្ឋនោះទេ ៕ ស សារ៉េត