ព័ត៌មានទាន់ហេតុការណ៍៖

ការផ្លាស់ប្តូរមន្ត្រីមានបទពិសោធន៍ជំនួសដោយមន្ត្រីគ្មានបទពិសោធន៍ជាមហន្តរាយសម្រាប់អាមេរិក

ចែករំលែក៖

ការដកហូតតំណែង ឬក៏ការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់អាមេរិក ត្រូវ បានអ្នកនយោបាយជើងចាស់អាមេរិក បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ទាំងមន្ត្រីមកពីគណប្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ ។

ការដកហូតតំណែង ទីប្រឹក្សាសន្តិសុខ ជាតិ គឺជាប្រធានបទក្តៅបំផុតសម្រាប់ អាមេរិក ដោយការជ្រើសរើសតែងតាំង ទីប្រឹក្សាថ្មី មិនស៊ីចង្វាក់ជាមួយក្រសួងការពារជាតិអាមេរិក។ បញ្ហាទាំងនោះ លោក Jimmy Carter បានព្រមានថា ការតែងតាំងទីប្រឹក្សាសន្ដិសុខជាតិថ្មី របស់លោក ត្រាំ ជាគ្រោះមហន្ដរាយសម្រាប់ប្រទេសជាតិ។

សារព័ត៌មានក្យូដូ របស់ជប៉ុន បាន ផ្សាយថា អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានលើកឡើង នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញ ផ្សាយ កាលពីថ្ងៃអង្គារថា ការតែងតាំង លោក ចន ប៊ុលតុន ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ “គឺ ជាគ្រោះមហន្តរាយ សម្រាប់ប្រទេសរបស់ យើង” ។

លោក Carter បានរិះគន់លោក Bolton ដែលជាអតីត ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិក ប្រចាំអង្គការសហប្រជាជាតិថាជា “តួអង្គសង្រ្គាម” ដែលគាំទ្រគោលនយោ បាយ អតីតប្រធានាធិបតីដែលគេហៅថា គ្រោះមហន្តរាយ នៅក្នុងបទសម្ភាសន៍ជា មួយ USA Today ។

លោក បន្ដថា ប្រហែលជាកំហុសមួយ ក្នុងចំណោមកំហុសដ៏អាក្រក់បំផុត ដែល លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើ តាំងពីលោក បានចូលកាន់តំណែង គឺការ ងាររបស់លោក John Bolton ដែលបាន គាំទ្រសង្គ្រាម ជាមួយកូរ៉េខាងជើង អស់ រយៈពេលជាយូរមកហើយ ហើយថែម ទាំងបានវាយប្រហារទៅលើអុីរ៉ង់ ហើយ ក៏ជាមនុស្សម្នាក់ក្នុងចំណោម តួលេខ នាំមុខលើការរៀបចំ ការសម្រេចចិត្ត ដើម្បី ឈ្លានពានអុីរ៉ាក់ “៕ ម៉ែវ សាធី


ចែករំលែក៖