ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេ​ស្រាប់តែយកក្រមាចងកសម្លាប់នៅលើដើមឈើ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពយុវជនមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់យកក្រមាចងកសម្លាប់ខ្លួននៅលើដើមព្រីង ដោយមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយ ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀម ចំណុចដីឡូត៍មួយកន្លែង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បច្ចុប្បន្ននេះ សមត្ថកិច្ចបាននិងកំពុងពិនិត្យធ្វើកោសល្យវិច័យ ៕ តុង សីហា


ចែករំលែក៖